ជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងភាពគ្រោះថ្នាក់ជានិច្ច ប៉ុន្តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:153 - ព្រះគម្ពីរខ្មែរសាកល សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ ហើយជួយឲ្យរួចផង ដ្បិតទូលបង្គំមិនភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ អាល់គីតាប សូមមើលទុក្ខវេទនារបស់ខ្ញុំ សូមរំដោះខ្ញុំផង! ដ្បិតខ្ញុំមិនភ្លេចហ៊ូកុំរបស់ទ្រង់ទេ។ |
ជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងភាពគ្រោះថ្នាក់ជានិច្ច ប៉ុន្តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ទូលបង្គំតូចតាច ហើយត្រូវគេមើលងាយ ប៉ុន្តែទូលបង្គំមិនបានភ្លេចច្បាប់តម្រារបស់ព្រះអង្គឡើយ។
មើល៍! ទូលបង្គំស្រឡាញ់ច្បាប់តម្រារបស់ព្រះអង្គណាស់ហ្ន៎! ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង!
ទូលបង្គំនឹងធ្វើឲ្យខ្លួនទូលបង្គំអរសប្បាយនឹងបទបញ្ញត្តិរបស់ព្រះអង្គ ទូលបង្គំនឹងមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ទូលបង្គំបានវង្វេងដូចជាចៀមដែលបាត់; សូមស្វែងរកបាវបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនបានភ្លេចសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ៕
សេចក្ដីបង្គាប់របស់ព្រះអង្គធ្វើឲ្យទូលបង្គំមានប្រាជ្ញាជាងសត្រូវរបស់ទូលបង្គំ ដ្បិតវាជារបស់ទូលបង្គំជារៀងរហូត។
សូមចាប់អារម្មណ៍នឹងសត្រូវរបស់ទូលបង្គំផង ដ្បិតពួកគេមានចំនួនច្រើន ហើយពួកគេស្អប់ទូលបង្គំដោយសម្អប់ដ៏សាហាវ។
ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង! សូមចាប់អារម្មណ៍នឹងទុក្ខវេទនារបស់ទូលបង្គំដែលមកពីពួកអ្នកដែលស្អប់ទូលបង្គំ ហើយលើកទូលបង្គំឡើងពីទ្វារនៃសេចក្ដីស្លាប់ផង
កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក