សូមទ្រទ្រង់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះទូលបង្គំនឹងមានជីវិតរស់; សូមកុំឲ្យទូលបង្គំអាម៉ាស់មុខដោយសារតែសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ។
ទំនុកតម្កើង 119:133 - ព្រះគម្ពីរខ្មែរសាកល សូមធ្វើឲ្យជំហានរបស់ទូលបង្គំស្ថិតស្ថេរ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង; សូមកុំឲ្យអំពើទុច្ចរិតណាមួយមានអំណាចលើទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមពង្រឹងទូលបង្គំឲ្យបានមាំមួន តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាច លើទូលបង្គំឡើយ អាល់គីតាប សូមពង្រឹងខ្ញុំឲ្យបានមាំមួន តាមបន្ទូលសន្យារបស់ទ្រង់ ហើយកុំបណ្តោយឲ្យខ្ញុំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។ |
សូមទ្រទ្រង់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង នោះទូលបង្គំនឹងមានជីវិតរស់; សូមកុំឲ្យទូលបង្គំអាម៉ាស់មុខដោយសារតែសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ។
ព្រះអង្គនឹងមិនឲ្យជើងរបស់អ្នករអិលឡើយ ព្រះអង្គដែលថែរក្សាអ្នកនឹងមិនផ្ទំរលីវឡើយ។
សូមឃាត់បាវបម្រើរបស់ព្រះអង្គពីបាបឥតកោតក្រែងដែរ សូមកុំឲ្យវាគ្រប់គ្រងលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានគ្រប់លក្ខណ៍ ហើយបានរួចពីការបំពានដ៏ធំ។
យើងនឹងបង្រៀនអ្នក ហើយណែនាំអ្នកក្នុងផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយគំនិតអ្នក ដោយទុកភ្នែកយើងនៅលើអ្នក។
ព្រះអង្គបានដាក់ចម្រៀងថ្មីក្នុងមាត់ខ្ញុំ ជាចម្រៀងសរសើរតម្កើងដល់ព្រះរបស់យើង; មនុស្សជាច្រើននឹងបានឃើញ ក៏កោតខ្លាច ហើយជឿទុកចិត្តលើព្រះយេហូវ៉ា។