Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:134 - ព្រះគម្ពីរខ្មែរសាកល

134 សូម​ប្រោសលោះ​ទូលបង្គំ​ពី​ការសង្កត់សង្កិន​របស់​មនុស្ស​ផង នោះ​ទូលបង្គំ​នឹង​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

134 សូម​លោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី ការ​សង្កត់‌សង្កិន​របស់​មនុស្ស ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

134 សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ការ ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូលបង្គំ ប្រតិបត្តិ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

134 សូម​លោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន របស់​មនុស្ស នោះ​ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

134 សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ការ ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ខ្ញុំ ប្រតិបត្តិ​តាម​ឱវាទ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:134
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ធានា​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​បានសេចក្ដី​ល្អ​ផង សូម​កុំឲ្យ​មនុស្ស​ក្អេងក្អាង​សង្កត់សង្កិន​ទូលបង្គំ​ឡើយ​។


សូម​ប្រុងស្ដាប់​សម្រែក​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដុនដាប​ជាខ្លាំង​! សូម​រំដោះ​ទូលបង្គំ​ពី​ពួកអ្នកដែល​តាមបៀតបៀន​ទូលបង្គំ​ផង ដ្បិត​ពួកគេ​ខ្លាំង​ជាង​ទូលបង្គំ​។


ដ្បិត​ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​សេចក្ដីស្លាប់ មិនឲ្យ​ជើង​ទូលបង្គំ​ជំពប់​ឡើយ គឺ​ដើម្បីឲ្យ​ដើរ​នៅចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​ជីវិត​!​៕


ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម