ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 118:13 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ត្រូវគេ​ច្រានយ៉ាងខ្លាំង ដើម្បីឲ្យ​ខ្ញុំ​ដួល ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ជួយ​ខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ច្រានខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល តែ​ព្រះ‌យេហូវ៉ា​បាន​ជួយ​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល តែ​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​ច្រាន​យ៉ាង​ខ្លាំង ចង់​ឲ្យ​ខ្ញុំ​ដួល ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

គេ​បាន​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល តែ​អុលឡោះ‌តាអាឡា​បាន​ជួយ​សង្គ្រោះ​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 118:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ធ្វើទុក្ខ​ខ្ញុំ​ជាច្រើន​ដង តាំងពី​យុវវ័យ​របស់ខ្ញុំ​មកម្ល៉េះ ប៉ុន្តែ​គេ​មិន​បាន​ឈ្នះ​ខ្ញុំ​ឡើយ​។


ព្រះយេហូវ៉ា​អើយ សូម​រក្សា​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​ផង​; សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ដែល​គិតគូរ​នឹង​ផ្ដួល​ជើង​របស់ទូលបង្គំ​ផង​។


សូម​សម្ដែង​ទីសម្គាល់​នៃ​ព្រះហឫទ័យសន្ដោស​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​អ្នកដែល​ស្អប់​ទូលបង្គំ​មើលឃើញ ហើយ​អាម៉ាស់មុខ​; ដ្បិត​គឺ​ព្រះអង្គ​ហើយ ព្រះយេហូវ៉ា​អើយ ដែល​បាន​ជួយ​ទូលបង្គំ និង​បាន​កម្សាន្តចិត្ត​ទូលបង្គំ​៕


ដូច្នេះ ដោយព្រោះ​កូន‍ៗ​មានចំណែក​ក្នុង​សាច់ និង​ឈាម ព្រះអង្គ​ក៏​ទទួលចំណែក​ក្នុង​សាច់ និងឈាម​ដូចគ្នា​ដែរ ដើម្បី​តាមរយៈ​ការសុគត ព្រះអង្គ​អាច​បំផ្លាញ​អ្នក​ដែល​កាន់​អំណាច​នៃ​សេចក្ដីស្លាប់ (​នោះគឺ​មារ​)