ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ
ទំនុកតម្កើង 116:14 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់ តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង អាល់គីតាប ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់។ |
ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ
ពាក្យសរសើរតម្កើងរបស់ទូលបង្គំនៅក្នុងអង្គប្រជុំដ៏ធំ គឺមកពីព្រះអង្គ; ទូលបង្គំនឹងលាបំណន់ដែលទូលបង្គំបានបន់ នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
មនុស្សតូចទាបនឹងហូបឆ្អែត មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត!
ចូរថ្វាយតង្វាយអរព្រះគុណដល់ព្រះ ហើយលាបំណន់ដែលអ្នកបានបន់ ដល់ព្រះដ៏ខ្ពស់បំផុតចុះ។
ឱព្រះអើយ ទូលបង្គំជាប់បំណន់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណដល់ព្រះអង្គ!
“មួយវិញទៀត អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សសម័យបុរាណថា:‘កុំស្បថដោយកុហក។ ចូរធ្វើតាមពាក្យសម្បថរបស់អ្នកចំពោះព្រះអម្ចាស់’ ។