ហាលេលូយ៉ា! មានពរហើយ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា ហើយពេញចិត្តយ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ!
ទំនុកតម្កើង 115:7 - ព្រះគម្ពីរខ្មែរសាកល មានដៃ តែមិនចេះកាន់ មានជើង តែដើរមិនរួច ហើយក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានដៃ តែមិនចេះប៉ះពាល់ មានជើង តែមិនចេះដើរ ហើយមានបំពង់ក តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរឡើយ ក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង អាល់គីតាប មានដៃ តែមិនចេះប៉ះពាល់ មានជើង តែមិនចេះដើរ ហើយមានបំពង់ក តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។ |
ហាលេលូយ៉ា! មានពរហើយ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា ហើយពេញចិត្តយ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះអង្គ!
សូមឲ្យមានពាក្យសរសើរតម្កើងដ៏ខ្ពស់ដល់ព្រះ នៅក្នុងមាត់របស់ពួកគេ សូមឲ្យមានដាវមុខពីរនៅក្នុងដៃរបស់ពួកគេ
អ្នកដែលចាយមាសយ៉ាងខ្ជះខ្ជាយពីកាបូបលុយ ហើយថ្លឹងប្រាក់លើជញ្ជីង គេជួលជាងទង ជាងនោះក៏ធ្វើវាជាព្រះមួយ នោះគេក្រាបចុះថ្វាយបង្គំ។
អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នាជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាតែងតែត្រូវគេនាំទៅរករូបបដិមាករដែលមិនចេះនិយាយ មិនថាត្រូវបាននាំទៅដោយរបៀបយ៉ាងណាក៏ដោយ។