នៅពេលព្រះអង្គទតមើលមកផែនដី វាក៏ញ័ររន្ធត់ នៅពេលព្រះអង្គទ្រង់ពាល់ភ្នំនានា វាក៏ហុយឡើង។
ទំនុកតម្កើង 114:7 - ព្រះគម្ពីរខ្មែរសាកល ផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ ចូរញ័ររន្ធត់នៅចំពោះព្រះរបស់យ៉ាកុប! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះរបស់លោកយ៉ាកុប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រ ព្រះអម្ចាស់! ចូរញាប់ញ័រនៅចំពោះ ព្រះភ័ក្ត្រព្រះរបស់លោកយ៉ាកុប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះនៃយ៉ាកុបចុះ អាល់គីតាប ផែនដីអើយ ចូរញាប់ញ័រនៅចំពោះ អុលឡោះតាអាឡា! ចូរញាប់ញ័រនៅចំពោះ អុលឡោះជាម្ចាស់របស់យ៉ាកកូប |
នៅពេលព្រះអង្គទតមើលមកផែនដី វាក៏ញ័ររន្ធត់ នៅពេលព្រះអង្គទ្រង់ពាល់ភ្នំនានា វាក៏ហុយឡើង។
សំឡេងផ្គរលាន់របស់ព្រះអង្គនៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺពិភពលោក ហើយផែនដីបានញ័រ ព្រមទាំងរញ្ជួយផង។
ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ; ផែនដីទាំងមូលអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអង្គ!