ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 114:4 - ព្រះគម្ពីរខ្មែរសាកល

ភ្នំ​នានា​បាន​លោតកញ្ឆេង​ដូចជា​ចៀមឈ្មោល ហើយ​ទីទួល​ទាំងឡាយ​ក៏​លោតកញ្ឆេង​ដូចជា​កូនចៀម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ភ្នំ​ធំៗ​នាំ​គ្នា​លោត​ដូច​ចៀម​ឈ្មោល ហើយ​ភ្នំ​តូចៗ​ដូច​កូន​ចៀម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ភ្នំ​នានា​នាំ​គ្នា​លោត​ឡើង​ដូច​ពពែ​ឈ្មោល ហើយ​ភ្នំ​តូចៗ​ទាំង‌ឡាយ​ក៏​នាំ​គ្នា​លោត ដូច​កូន​ចៀម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ភ្នំ​ធំៗ ក៏​លោត​ដូច​ជា​ចៀម​ឈ្មោល ហើយ​ភ្នំ​តូចៗ ដូច​ជា​កូន​ចៀម

សូមមើលជំពូក

អាល់គីតាប

ភ្នំ​នានា​នាំ​គ្នា​លោត​ឡើង​ដូច​ពពែ​ឈ្មោល ហើយ​ភ្នំ​តូចៗ​ទាំង‌ឡាយ​ក៏​នាំ​គ្នា​លោត ដូច​កូន​ចៀម​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 114:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ផែនដី​ក៏​រង្គើ ហើយ​រញ្ជួយ រីឯ​គ្រឹះ​នៃ​ភ្នំ​នានា​ក៏​ញ័រ ហើយ​កក្រើក ដោយសារ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លីបង់​លោតកញ្ឆេង​ដូច​កូនគោ ក៏​ធ្វើឲ្យ​ស៊ីរាន​លោតកញ្ឆេង​ដូច​កូន​គោព្រៃ​។


ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។


ភ្នំ​មាន​កំពូលច្រើន​អើយ ហេតុអ្វីបានជា​ពួកអ្នក​សម្លឹងមើលទៅ​ភ្នំ​ដែល​ព្រះ​សព្វព្រះហឫទ័យ​គង់នៅ ដោយច្រណែន​ដូច្នេះ​? ជាការពិត ព្រះយេហូវ៉ា​នឹង​គង់នៅ​ជាដរាប​។


បន្ទាប់មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​ដ៏ធំ​មួយ ព្រមទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​។ ផែនដី និង​ផ្ទៃមេឃ​ក៏​រត់គេច​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​លែងមាន​កន្លែង​សម្រាប់​ផែនដី និងផ្ទៃមេឃ​ទៀតឡើយ​។