ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 113:6 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បន្ទាប​អង្គទ្រង់ ដើម្បី​ទត​មើល​មកលើ​ផ្ទៃមេឃ និង​ផែនដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ឱន​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែនដី ដែល​នៅ​ខាង​ក្រោម​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ឱន​ព្រះ‌នេត្រ ដើម្បី​ទត​មើល​ផ្ទៃ​មេឃ នឹង​ផែនដី

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មើល​មក​ផ្ទៃ​មេឃ និង​ផែនដី ដែល​នៅ​ខាង​ក្រោម​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 113:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។


ថ្វីត្បិតតែ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់បំផុត​ក៏ដោយ ប៉ុន្តែ​ព្រះអង្គ​ទត​មើល​មនុស្ស​តូចទាប​; រីឯ​មនុស្សដែល​លើកខ្លួនឡើង ព្រះអង្គ​ទ្រង់​ស្គាល់​គេ​ពី​ចម្ងាយ​។


ព្រះអង្គ​ទ្រង់​សង្កេតមើល​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី ពី​ទី​គង់នៅ​របស់ព្រះអង្គ​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


មាន​ពួក​សេរ៉ាភីម​ឈរ​នៅ​ខាងលើ​ព្រះអង្គ នីមួយៗ​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ខ្លួន​ដោយ​ស្លាប​ពីរ បាំង​ជើង​ខ្លួន​ដោយ​ស្លាប​ពីរ ហើយ​ហើរ​ដោយ​ស្លាប​ពីរ​។


ដ្បិត​ដៃ​របស់យើង​បាន​បង្កើត​របស់សព្វសារពើ​ទាំងនេះ នោះ​របស់សព្វសារពើ​ទាំងនេះ​ក៏​កើតមាន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។ “ប៉ុន្តែ​មនុស្ស​បែបនេះ​វិញ ដែល​យើង​យកចិត្តទុកដាក់ គឺ​អ្នកដែល​រាបទាប ហើយ​មានវិប្បដិសារី​ខាងឯ​វិញ្ញាណ ព្រមទាំង​ញាប់ញ័រ​ចំពោះ​ពាក្យ​របស់យើង​។