រីឯធ្នូរបស់ជនជាតិនោះនឹងបុកកម្ទេចពួកយុវជន គេនឹងមិនអាណិតមេត្តាផលនៃផ្ទៃឡើយ ហើយភ្នែករបស់គេនឹងមិនត្រាប្រណីកូនក្មេងដែរ។
ទំនុកតម្កើង 109:12 - ព្រះគម្ពីរខ្មែរសាកល សូមកុំឲ្យមានអ្នកណាលាតសេចក្ដីសប្បុរសដល់គេឡើយ ហើយកុំឲ្យមានអ្នកណាមេត្តាដល់ពួកកូនកំព្រារបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ ក៏កុំឲ្យមានអ្នកណាអាសូរ ដល់កូនកំព្រារបស់វាដែរ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យមាននរណាម្នាក់សម្តែងចិត្តមេត្តា ករុណាចំពោះគេឡើយ ហើយក៏កុំឲ្យមាននរណាម្នាក់អាណិត អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ ក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ អាល់គីតាប សូមកុំឲ្យមាននរណាម្នាក់សំដែងចិត្តមេត្តា ករុណាចំពោះគេឡើយ ហើយក៏កុំឲ្យមាននរណាម្នាក់អាណិត អាសូរកូនចៅរបស់គេដែលនៅកំព្រាដែរ! |
រីឯធ្នូរបស់ជនជាតិនោះនឹងបុកកម្ទេចពួកយុវជន គេនឹងមិនអាណិតមេត្តាផលនៃផ្ទៃឡើយ ហើយភ្នែករបស់គេនឹងមិនត្រាប្រណីកូនក្មេងដែរ។
កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងមិនអរសប្បាយចំពោះមនុស្សកំលោះរបស់ពួកគេឡើយ ក៏មិនអាណិតមេត្តាកូនកំព្រារបស់ពួកគេ និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ពីព្រោះពួកគេទាំងអស់គ្នាមិនគោរពព្រះ ហើយជាមនុស្សធ្វើអាក្រក់ គ្រប់ទាំងមាត់ក៏និយាយសេចក្ដីឆោតល្ងង់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។
ប្រជាជនទាំងអស់ឆ្លើយថា៖ “ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ!”។
ចូរឲ្យ នោះនឹងប្រទានឲ្យអ្នករាល់គ្នាដែរ។ រង្វាល់ដ៏គ្រប់បរិបូរ ទាំងញាត់ ទាំងរលាក់ រហូតដល់ហូរហៀរ នឹងត្រូវបានដាក់លើភ្លៅរបស់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ”។
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។