ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។
ទំនុកតម្កើង 109:1 - ព្រះគម្ពីរខ្មែរសាកល ព្រះនៃសេចក្ដីសរសើរតម្កើងរបស់ទូលបង្គំអើយ សូមកុំនៅស្ងៀមឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះដែលទូលបង្គំសរសើរតម្កើងអើយ សូមកុំនៅស្ងៀមឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះដែលទូលបង្គំ សរសើរតម្កើងអើយ សូមកុំនៅស្ងៀមទៀតឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃសេចក្ដីសរសើរ របស់ទូលបង្គំអើយ សូមទ្រង់កុំគង់ស្ងៀមស្ងាត់ឡើយ អាល់គីតាប ឱអុលឡោះដែលខ្ញុំ សរសើរតម្កើងអើយ សូមកុំនៅស្ងៀមទៀតឡើយ! |
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។
ព្រះយេហូវ៉ាអើយ ទូលបង្គំស្រែកហៅព្រះអង្គ! ថ្មដានៃទូលបង្គំអើយ សូមកុំនៅស្ងៀមនឹងទូលបង្គំឡើយ! ប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ ទូលបង្គំនឹងបានដូចជាពួកដែលចុះទៅរណ្ដៅមរណៈមិនខាន!
ឱព្រះអើយ សូមកុំនៅស្ងាត់ឡើយ! ឱព្រះអើយ សូមកុំរក្សាភាពស្ងៀមស្ងាត់ ក៏កុំនៅស្ងៀមឡើយ!
“យើងបាននៅស្ងៀមជាយូរមកហើយ យើងបានរក្សាភាពស្ងៀមស្ងាត់ ហើយទប់ចិត្ត។ ប៉ុន្តែឥឡូវនេះ យើងនឹងស្រែកឡើងដូចស្ត្រីសម្រាលកូន យើងនឹងដង្ហក់ ហើយត្រដរខ្យល់ផង។