ប៉ុន្តែយើងនឹងដាក់ទោសប្រជាជាតិដែលពួកគេបម្រើនោះ ហើយបន្ទាប់ពីការទាំងនេះ ពួកគេនឹងចេញមកជាមួយទ្រព្យសម្បត្តិជាច្រើន។
ទំនុកតម្កើង 105:37 - ព្រះគម្ពីរខ្មែរសាកល រួចមក ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញមក ព្រមទាំងប្រាក់ និងមាសផង ហើយនៅក្នុងកុលសម្ព័ន្ធរបស់ព្រះអង្គ គ្មានអ្នកណាជំពប់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ បន្ទាប់មក ព្រះអង្គបាននាំអ៊ីស្រាអែល ចេញ ទាំងនាំយកប្រាក់ និងមាសទៅជាមួយ ឯក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មានអ្នកណាម្នាក់ជំពប់ដួលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គ ចាកចេញពីស្រុកអេស៊ីប ទាំងនាំយកមាសប្រាក់ទៅជាមួយផង ហើយក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មាននរណាម្នាក់ទន់ខ្សោយឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក មានជាប់ទាំងប្រាក់នឹងមាសផង ឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយ គ្រាកចិត្តឡើយ អាល់គីតាប បន្ទាប់មក ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ ចាកចេញពីស្រុកអេស៊ីប ទាំងនាំយកមាសប្រាក់ទៅជាមួយផង ហើយក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មាននរណាម្នាក់ទន់ខ្សោយឡើយ។ |
ប៉ុន្តែយើងនឹងដាក់ទោសប្រជាជាតិដែលពួកគេបម្រើនោះ ហើយបន្ទាប់ពីការទាំងនេះ ពួកគេនឹងចេញមកជាមួយទ្រព្យសម្បត្តិជាច្រើន។
ព្រះអង្គបាននាំអ៊ីស្រាអែលចេញពីចំណោមពួកគេ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ព្រះអង្គដែលនាំពួកគេដើរកាត់ទីជម្រៅ ដូចជានាំសេះដើរកាត់ទីរហោស្ថាន បានជាពួកគេមិនជំពប់នោះ តើនៅឯណា?
ព្រះនៃជនជាតិអ៊ីស្រាអែលនេះ បានជ្រើសរើសដូនតារបស់យើង ហើយព្រះអង្គបានលើកតម្កើងជនជាតិនេះ កាលដែលពួកគេរស់នៅបណ្ដោះអាសន្ននៅដែនដីអេហ្ស៊ីប រួចព្រះអង្គបាននាំពួកគេចេញពីស្រុកនោះដោយព្រះហស្តដ៏មានអំណាច។