យ៉ូសែបទូលផារ៉ោនថា៖ “សុបិនរបស់ផារ៉ោនគឺតែមួយទេ។ ព្រះបានប្រាប់ផារ៉ោនអំពីអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
ទំនុកតម្កើង 105:19 - ព្រះគម្ពីរខ្មែរសាកល ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសាកល្បងគាត់ រហូតដល់ពេលដែលពាក្យរបស់គាត់បានសម្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានល្បងលលោក រហូតទាល់តែសេចក្ដី ដែលលោកថ្លែងទុកបានសម្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រហូតដល់មានហេតុការណ៍កើតឡើង ស្របតាមពាក្យដែលលោកបានថ្លែងទុក គឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើ ជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់ ដរាបដល់កំណត់ដែលពាក្យគាត់បានសំរេច អាល់គីតាប រហូតដល់មានហេតុការណ៍កើតឡើង ស្របតាមពាក្យដែលគាត់បានថ្លែងទុក គឺបន្ទូលរបស់អុលឡោះតាអាឡាបានធ្វើ ជាភស្ដុតាងបញ្ជាក់ថាគាត់ជាមនុស្សស្លូតត្រង់។ |
យ៉ូសែបទូលផារ៉ោនថា៖ “សុបិនរបស់ផារ៉ោនគឺតែមួយទេ។ ព្រះបានប្រាប់ផារ៉ោនអំពីអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
ពេលនោះ មេអ្នកថ្វាយពែងទូលផារ៉ោនថា៖ “ថ្ងៃនេះ ខ្ញុំព្រះបាទនឹកឃើញកំហុសរបស់ខ្ញុំព្រះបាទហើយ។
ឱព្រះអើយ ព្រះអង្គជាព្រះមហាក្សត្រនៃទូលបង្គំ សូមបង្គាប់សេចក្ដីសង្គ្រោះឲ្យមានដល់យ៉ាកុបផង!
ចិត្តរបស់ស្ដេចជាផ្លូវទឹកនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ព្រះយេហូវ៉ាបំបែរវាទៅទីណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យ។
រីឯខ្ញុំព្រះបាទវិញ អាថ៌កំបាំងនេះត្រូវបានបើកសម្ដែងដល់ខ្ញុំព្រះបាទ មិនមែនដោយព្រោះខ្ញុំព្រះបាទមានប្រាជ្ញាជាងមនុស្សរស់ទាំងអស់ទេ គឺដើម្បីឲ្យការកាត់ស្រាយនេះបានជ្រាបដល់ព្រះរាជា និងឲ្យព្រះករុណាជ្រាបគំនិតនៃព្រះទ័យរបស់ព្រះករុណាប៉ុណ្ណោះ។
ហើយបានសង្គ្រោះលោកពីអស់ទាំងទុក្ខវេទនារបស់លោក ព្រមទាំងប្រទានឲ្យលោកមានការរាប់អាន និងប្រាជ្ញានៅចំពោះផារ៉ោនស្ដេចអេហ្ស៊ីប។ ផារ៉ោនក៏តែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកដឹកនាំលើអេហ្ស៊ីប និងលើព្រះរាជវាំងទាំងមូល។