ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌានទាំងនោះបានលក់យ៉ូសែបនៅអេហ្ស៊ីប គឺលក់ទៅប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ៕
ទំនុកតម្កើង 105:17 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានចាត់មនុស្សម្នាក់ឲ្យទៅមុនពួកគេ គឺយ៉ូសែប ដែលត្រូវបានលក់ជាទាសករ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានចាត់មនុស្សម្នាក់ឲ្យទៅមុនពួកគេ គឺលោកយ៉ូសែបដែលគេ បានលក់ទៅធ្វើជាបាវបម្រើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចាត់បុរសម្នាក់ឲ្យទៅមុន គឺលោកយ៉ូសែបដែលគេបានលក់ជាទាសករ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានចាត់មនុស្សម្នាក់ឲ្យទៅមុនគេ គឺយ៉ូសែប ដែលត្រូវលក់ទៅធ្វើជាខ្ញុំបំរើ អាល់គីតាប ទ្រង់ចាត់បុរសម្នាក់ឲ្យទៅមុន គឺយូសុះដែលគេបានលក់ជាទាសករ។ |
ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌានទាំងនោះបានលក់យ៉ូសែបនៅអេហ្ស៊ីប គឺលក់ទៅប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ៕
យ៉ូសែបត្រូវគេនាំចុះទៅអេហ្ស៊ីប ហើយជនជាតិអេហ្ស៊ីបម្នាក់ឈ្មោះប៉ូទីផារជាមន្ត្រីរបស់ផារ៉ោន និងជាមេបញ្ជាការកងរក្សាអង្គ បានទិញគាត់ពីដៃរបស់ពួកជនជាតិអ៊ីសម៉ាអែលដែលបាននាំគាត់ចុះមកទីនោះ។
ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។