ទំនុកតម្កើង 105:16 - ព្រះគម្ពីរខ្មែរសាកល16 ព្រះអង្គបានហៅទុរ្ភិក្សមកលើស្រុកនោះ ព្រះអង្គបានបំផ្លាញស្បៀងអាហារទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ៙ កាលព្រះអង្គបានបង្គាប់ ឲ្យមានអំណត់កើតឡើងក្នុងស្រុក ហើយផ្តាច់អស់ទាំងអាហារ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ព្រះអង្គបានធ្វើឲ្យទុរ្ភិក្សកើតមាន នៅក្នុងស្រុកនោះ ព្រះអង្គធ្វើឲ្យពួកគេខ្វះម្ហូបអាហារ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ទ្រង់បានបង្គាប់ឲ្យមានអំណត់កើតឡើងក្នុងស្រុក ក៏បានផ្តាច់អស់ទាំងអាហារផង សូមមើលជំពូកអាល់គីតាប16 ទ្រង់បានធ្វើឲ្យទុរ្ភិក្សកើតមាន នៅក្នុងស្រុកនោះ ទ្រង់ធ្វើឲ្យពួកគេខ្វះម្ហូបអាហារ សូមមើលជំពូក |
តើឲ្យយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំឬ? សូមទិញយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំជាថ្នូរនឹងស្បៀងអាហារផង នោះយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំនឹងទៅជាទាសកររបស់ផារ៉ោន។ ដូច្នេះ សូមផ្ដល់គ្រាប់ពូជមក ដើម្បីឲ្យយើងខ្ញុំមានជីវិតរស់ផង កុំឲ្យយើងខ្ញុំស្លាប់ឡើយ នោះដីក៏មិនស្ងាត់ជ្រងំដែរ”។