ព្រះបាននឹកចាំណូអេ និងអស់ទាំងសត្វព្រៃសត្វស្រុកដែលនៅជាមួយគាត់ក្នុងទូកធំ។ ព្រះទ្រង់ធ្វើឲ្យខ្យល់បក់កាត់លើផែនដី នោះទឹកក៏ចាប់ផ្ដើមស្រក។
ទំនុកតម្កើង 104:7 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ ទឹកដ៏ច្រើនក៏រត់គេច ដោយសារតែសំឡេងផ្គរលាន់របស់ព្រះអង្គ វាក៏ប្រញាប់រត់ចេញ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ នៅពេលឮព្រះអង្គគំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ព្រះអង្គលាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បង្គាប់ នោះទឹកបានហូរទៅ ក៏ប្រញាប់ទៅដោយសូរផ្គររបស់ទ្រង់ អាល់គីតាប ក៏ប៉ុន្តែ នៅពេលឮទ្រង់គំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ទ្រង់លាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។ |
ព្រះបាននឹកចាំណូអេ និងអស់ទាំងសត្វព្រៃសត្វស្រុកដែលនៅជាមួយគាត់ក្នុងទូកធំ។ ព្រះទ្រង់ធ្វើឲ្យខ្យល់បក់កាត់លើផែនដី នោះទឹកក៏ចាប់ផ្ដើមស្រក។
ដូច្នេះ ព្រះអង្គបានស្ដីបន្ទោសសមុទ្រក្រហម នោះវាក៏រីងទៅ ហើយព្រះអង្គបាននាំពួកគាត់ដើរកាត់ទីជម្រៅ ដូចដើរកាត់ទីរហោស្ថាន។
ព្រះយេហូវ៉ាអើយ បាតផ្លូវទឹកបានលេចឡើង ហើយគ្រឹះនៃផែនដីត្រូវបានលាតត្រដាង ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ និងសន្ទុះដង្ហើមនៃព្រះនាសារបស់ព្រះអង្គ។
សំឡេងផ្គរលាន់របស់ព្រះអង្គនៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺពិភពលោក ហើយផែនដីបានញ័រ ព្រមទាំងរញ្ជួយផង។
ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ ហើយមានបន្ទូលនឹងរលកថា៖“ចូរស្ងៀមស្ងប់ទៅ!”។ ពេលនោះក៏ឈប់ខ្យល់ ហើយមានភាពស្ងប់ស្ងាត់ឈឹង។