ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។
ទំនុកតម្កើង 104:33 - ព្រះគម្ពីរខ្មែរសាកល ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់មួយជីវិត ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់! ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ អាល់គីតាប អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងច្រៀង គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត! |
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។
ដូច្នេះ ទូលបង្គំនឹងថ្វាយពរព្រះអង្គអស់មួយជីវិតរបស់ទូលបង្គំ ទូលបង្គំនឹងលើកដៃទូលបង្គំឡើងក្នុងព្រះនាមរបស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
ពេលទូលបង្គំនឹកចាំអំពីព្រះអង្គនៅលើគ្រែរបស់ទូលបង្គំ ទូលបង្គំជញ្ជឹងគិតអំពីព្រះអង្គពេញយាមពេលយប់
រីឯទូលបង្គំវិញ ទូលបង្គំនឹងប្រកាសកិច្ចការរបស់ព្រះជារៀងរហូត ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនៃយ៉ាកុប។