Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដរាប​ណា​ខ្ញុំនៅ​មាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ដរាប ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​រ​បស់​ខ្ញុំ កាល​ខ្ញុំ​នៅមាន​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​នៅ​មាន​ជីវិត​នៅ​ឡើយ នោះ​ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ដរាប កាល​ទូលបង្គំ​មាន​នៅៗ​ឡើយ នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​អុលឡោះ‌តាអាឡា! ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ម្ចាស់​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌កិត្តិនាម ព្រះ​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។


ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ អស់​មួយ​ជីវិត​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើង ថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះអង្គ។


ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា ហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។


ពេល​ទូលបង្គំ​ចូល​ដំណេក ទូលបង្គំ​នឹក​ដល់​ព្រះអង្គ ហើយ​ពេញ​មួយ​យប់ ទូលបង្គំ​រិះគិត​អំពី​ព្រះអង្គ


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ របស់​លោក​យ៉ាកុប​រហូត​ត​ទៅ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម