ទំនុកតម្កើង 102:11 - ព្រះគម្ពីរខ្មែរសាកល ថ្ងៃអាយុរបស់ទូលបង្គំប្រៀបដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក៏ក្រៀមស្វិតដូចជាស្មៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃអាយុរបស់ទូលបង្គំ ប្រៀបដូចជាស្រមោលនៅពេលល្ងាច ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាយុជីវិតទូលបង្គំប្រៀបដូចជាស្រមោល នៅពេលល្ងាច និងដូចស្មៅដែលក្រៀមស្ងួតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។ អាល់គីតាប អាយុជីវិតខ្ញុំប្រៀបដូចជាស្រមោល នៅពេលល្ងាច និងដូចស្មៅដែលក្រៀមស្ងួតដែរ។ |
តើនរណាដឹងថាអ្វីល្អសម្រាប់មនុស្សនៅក្នុងជីវិត ក្នុងថ្ងៃដ៏តិចតួចនៃជីវិតឥតន័យរបស់ខ្លួន ដែលខ្លួនឆ្លងកាត់ទៅដូចជាស្រមោល? តើនរណាអាចប្រាប់មនុស្សអំពីអ្វីដែលនឹងកើតឡើងនៅក្រោមថ្ងៃបាន ក្រោយពីគេបាត់ទៅ?៕
រីឯអ្នកមានវិញ ត្រូវមានមោទនភាពក្នុងការដែលខ្លួនត្រូវបានបន្ទាបចុះ ដ្បិតគេនឹងផុតទៅដូចផ្កាស្មៅ។
អ្នករាល់គ្នាមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង ហើយជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេ! ដ្បិតអ្នករាល់គ្នាជាអ័ព្ទដែលលេចមកតែមួយភ្លែតប៉ុណ្ណោះ រួចក៏បាត់ទៅវិញ។
ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ