ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 9:23 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​អ្នក​ចាប់ផ្ដើម​ពាក្យអង្វរករ មាន​ព្រះបន្ទូល​ចេញមក​ជាស្រេចហើយ ដូច្នេះ​ខ្ញុំ​បាន​មក​ប្រាប់ ដ្បិត​អ្នក​ជា​មនុស្ស​សំណព្វ​។ ដោយហេតុនេះ ចូរ​ពិចារណា​ព្រះបន្ទូល​នេះ ហើយ​យល់ច្បាស់​នូវ​ការបើកបង្ហាញ​នេះ​ចុះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​លោក​ចាប់​ផ្ដើម​អធិ‌ស្ឋាន នោះ​មាន​បញ្ជា​មួយ​ចេញ​មក ហើយ​ខ្ញុំ​បាន​នាំ​យក​មក​ជម្រាប​លោក ដ្បិត​លោក​ជា​មនុស្ស​សំណព្វ​យ៉ាង​សំខាន់។ ដូច្នេះ ចូរ​ពិចា‌រណា​ព្រះ​បន្ទូល ហើយ​យល់​និមិត្ត​នេះ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​លោក​ចាប់​ផ្ដើម​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជម្រាប​លោក ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់។ សូម​ពិចារណា​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អ្នក​ទើប​នឹង​ចាប់​តាំង​អធិស្ឋាន នោះ​មាន​ចេញ​បង្គាប់​ស្រេច​ហើយ រួច​យើង​បាន​ចេញ​មក ដើម្បី​នឹង​ប្រាប់​ដល់​អ្នក ដ្បិត​អ្នក​ជា​មនុស្ស​សំណប់​យ៉ាង​សំខាន់ ដូច្នេះ ចូរ​ពិចារណា​សេចក្ដី​នេះ​ហើយ​យល់​ការ​ជាក់​ស្តែង​ចុះ។

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ទូរអា‌អង្វរ​អុលឡោះ ទ្រង់​ក៏​មាន​បន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជម្រាប​អ្នក ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​អ្នក​ខ្លាំង​ណាស់។ សូម​ពិចារណា​បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ចុះ។

សូមមើលជំពូក



ដានី‌យ៉ែល 9:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាលរបស់​ស៊ីរូស​ស្ដេច​នៃ​ពើស៊ី មាន​សេចក្ដី​មួយ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល ដែល​ឈ្មោះ​របស់គាត់​ត្រូវបាន​ហៅថា បេលថិស្សាសារ​។ សេចក្ដី​នោះ​គឺ​ពិត ហើយ​ទាក់ទងនឹង​សង្គ្រាម​ធំ​មួយ គាត់​បាន​យល់ច្បាស់​នូវ​សេចក្ដី​នោះ ហើយ​មាន​ការយល់ជាក់​អំពី​ការបើកបង្ហាញ​នោះ​។


រួច​និយាយថា​៖ “មនុស្ស​សំណព្វ​អើយ កុំ​ខ្លាច​ឡើយ​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នក​! ចូរ​មានកម្លាំងឡើង មែនហើយ ចូរ​មានកម្លាំងឡើង​!”។ កាល​គាត់​និយាយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​មានកម្លាំងឡើង ហើយ​និយាយថា​៖ “សូម​លោកម្ចាស់​នៃខ្ញុំ​មានប្រសាសន៍​ចុះ ពីព្រោះ​លោក​ឲ្យ​ខ្ញុំ​មានកម្លាំងវិញ​ហើយ”។


ក្រោយមក ដានីយ៉ែល​នេះ​បាន​ទៅជា​កំពូល​លើ​ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត ពីព្រោះ​មាន​វិញ្ញាណ​ដ៏វិសេស​នៅក្នុង​គាត់ ហើយ​ស្ដេច​គិត​នឹង​តាំង​គាត់​លើ​អាណាចក្រ​ទាំងមូល​។


“កាលណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស’ ​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ដានីយ៉ែល ឈរ​នៅ​ទីវិសុទ្ធ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​——


ទូតសួគ៌​នោះ​ចូលទៅ​រក​នាង និយាយថា​៖ “ជម្រាបសួរ នាង​ដែល​បាន​ទទួលព្រះគុណ​អើយ​! ព្រះអម្ចាស់​គង់នៅ​ជាមួយ​នាង”។