ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គកើនឡើងយ៉ាងច្រើន ក៏បានធ្វើឲ្យពួកគេខ្លាំងពូកែជាងបច្ចាមិត្តរបស់ពួកគេ។
ដានីយ៉ែល 8:9 - ព្រះគម្ពីរខ្មែរសាកល មានស្នែងតូចមួយដុះចេញពីស្នែងមួយក្នុងចំណោមស្នែងទាំងនោះ ក៏បានជាធំក្រៃលែងឆ្ពោះទៅទិសខាងត្បូង និងទិសខាងកើត ព្រមទាំងឆ្ពោះទៅស្រុកដ៏រុងរឿងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានស្នែងមួយក្នុងចំណោមស្នែងទាំងនោះ មានស្នែងមួយតូចផ្សេងទៀតដុះចេញមក ស្នែងនោះក៏ធំឡើងយ៉ាងក្រៃលែង ឆ្ពោះទៅទិសខាងត្បូង ទៅទិសខាងកើត និងឆ្ពោះទៅទឹកដីដ៏រុងរឿង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្នែងមួយតូចដុះចេញពីស្នែងមួយ ក្នុងចំណោមស្នែងទាំងបួន ស្នែងតូចនោះកាន់តែរីកធំឡើងៗ ឆ្ពោះទៅទិសខាងត្បូង ខាងកើត និងឆ្ពោះទៅកាន់ស្រុកដ៏ស្អាតជាងគេបំផុត ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកមានស្នែង១តូចដុះចេញពីស្នែង១នោះ ក៏ធំឡើងយ៉ាងក្រៃលែង មានអំណាចទៅទិសខាងត្បូង ទិសខាងកើត នឹងខាងស្រុកដ៏ឧត្តមដែរ អាល់គីតាប មានស្នែងមួយតូចដុះចេញពីស្នែងមួយ ក្នុងចំណោមស្នែងទាំងបួន ស្នែងតូចនោះកាន់តែរីកធំឡើងៗ ឆ្ពោះទៅទិសខាងត្បូង ខាងកើត និងឆ្ពោះទៅកាន់ស្រុកដ៏ស្អាតជាងគេបំផុត។ |
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គកើនឡើងយ៉ាងច្រើន ក៏បានធ្វើឲ្យពួកគេខ្លាំងពូកែជាងបច្ចាមិត្តរបស់ពួកគេ។
ភ្នំស៊ីយ៉ូននៅទិសខាងជើងដ៏ឆ្ងាយ ជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំឧត្ដម ដែលមានកម្ពស់ដ៏ស្រស់ស្អាត ជាសេចក្ដីរីករាយនៃផែនដីទាំងមូល។
ស្ដេចដែលមកទាស់នឹងស្ដេចនៃទិសខាងត្បូង នឹងធ្វើតាមអំពើចិត្ត ហើយគ្មានអ្នកណាឈរនៅចំពោះទ្រង់បានឡើយ។ ទ្រង់នឹងឈរនៅទឹកដីដ៏រុងរឿង ទាំងមានអំណាចបំផ្លាញក្នុងកណ្ដាប់ដៃរបស់ទ្រង់ផង។
“បន្ទាប់ពីនេះ នឹងមានម្នាក់ដែលគួរឲ្យមើលងាយក្រោកឡើងជំនួសតំណែងរបស់អ្នកនោះ ដែលរាជ្យអំណាចដ៏រុងរឿងមិនត្រូវបានប្រគល់ដល់វា គឺវាមកដល់ក្នុងពេលមានសេចក្ដីសុខស្រួល ហើយឆក់យករាជ្យអំណាចដោយការបញ្ជោរ។
“ខ្ញុំកំពុងតែពិចារណាអំពីស្នែងទាំងនោះ នោះមើល៍! មានស្នែងតូចមួយទៀតដុះឡើងនៅចន្លោះស្នែងទាំងនោះ ហើយស្នែងបីក្នុងចំណោមស្នែងដំបូង ត្រូវបានដកចេញទាំងឫស នៅចំពោះស្នែងតូចនោះ។ នោះមើល៍! មានភ្នែកដូចជាភ្នែកមនុស្សលើស្នែងនោះ ព្រមទាំងមានមាត់ដែលនិយាយព្រហើនផង”។
យើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់ព្យុះទៅក្នុងចំណោមប្រជាជាតិទាំងអស់ដែលគេមិនធ្លាប់ស្គាល់។ ដូច្នេះ ក្រោយពីគេទៅបាត់ ទឹកដីនេះបានស្ងាត់ជ្រងំ គ្មានអ្នកណាឆ្លងទៅ ឬត្រឡប់មកវិញឡើយ ដ្បិតគេបានធ្វើឲ្យទឹកដីដ៏ល្អវិសេសទៅជាទីហិនហោច’”៕