Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:8 - ព្រះគម្ពីរខ្មែរសាកល

8 ពពែឈ្មោល​នោះ​បាន​លើក​ខ្លួន​ឡើង​យ៉ាងក្រៃលែង ប៉ុន្តែ​នៅពេល​វា​បានជាខ្លាំង ស្នែង​ធំ​ក៏​បាក់​ទៅ រួច​មាន​ស្នែង​បួន​ដែល​គួរឲ្យចាប់អារម្មណ៍​ដុះឡើង​ជំនួស​ស្នែងនោះ ឆ្ពោះទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពពែ​ឈ្មោល​នោះ​តម្កើង​ខ្លួន​យ៉ាង​ក្រៃ‌លែង តែ​កាល​វា​មាន​អំណាច​ខ្លាំង នោះ​ស្នែង​ធំ​ក៏​ត្រូវ​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញែង​ដុះ​ឡើង​ជំនួស ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​រក​ទិស​ទាំង​បួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពពែ​ឈ្មោល​នោះ​ក៏​ដំកើង​ខ្លួន​យ៉ាង​ក្រៃ‌លែង កាល​បាន​មាន​កំឡាំង​ហើយ នោះ​ស្នែង​ធំ​ត្រូវ​បាក់​ទៅ រួច​មាន​ស្នែង​៤​គួរ​ពិច‌ពិល​មើល បាន​ដុះ​ឡើង​ជំនួស​ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​ទិស​ទាំង​៤។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​កាលណា​ស្ដេចនោះ​ក្រោកឡើង អាណាចក្រ​របស់ទ្រង់​នឹង​បាក់បែក ហើយ​ត្រូវបាន​បែងចែក​ទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ គឺ​មិនមែន​ទៅ​ពូជពង្ស​របស់ទ្រង់​ទេ ក៏​មិនមែន​ដោយ​អំណាច​របស់ទ្រង់​ដែល​គ្រប់គ្រង​នោះ​ដែរ ដ្បិត​អាណាចក្រ​របស់ទ្រង់​នឹង​ត្រូវបាន​រម្លើងចេញ ហើយ​ទៅជា​របស់​អ្នកដទៃ​ក្រៅពី​ពូជពង្សរបស់ទ្រង់”។


ខណៈដែល​ពាក្យ​នោះ​នៅក្នុង​ព្រះឱស្ឋ​របស់​ស្ដេច​នៅឡើយ មាន​សំឡេង​មួយ​ធ្លាក់មក​ពី​លើមេឃ​ថា​៖ “នេប៊ូក្នេសា​ជា​ស្ដេច​អើយ មាន​ប្រកាស​ដល់​អ្នក​ថា រាជ្យ​នេះ​ត្រូវបាន​ដកចេញ​ពី​អ្នក​ហើយ​!


ប៉ុន្តែ​កាល​ព្រះទ័យ​របស់ទ្រង់​បាន​លើក​ខ្លួន​ឡើង ហើយ​វិញ្ញាណ​របស់ទ្រង់​បាន​រឹងរូស​រហូតដល់​ទ្រង់​បាន​ប្រព្រឹត្តដោយអំនួត ទ្រង់​ក៏​ត្រូវបាន​ទម្លាក់ចុះ​ពី​រាជ្យបល្ល័ង្ក​របស់ទ្រង់ ហើយ​សិរីរុងរឿង​ក៏​ត្រូវបាន​ដកចេញ​ពី​ទ្រង់​។


ដានីយ៉ែល​និយាយ​ថា​៖ “ខ្ញុំ​កំពុងតែ​សង្កេតមើល​ក្នុង​និមិត្ត​របស់ខ្ញុំ​នៅ​ពេលយប់ នោះ​មើល៍! ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​បាន​កកូរ​មហាសមុទ្រ​!


“បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល នោះ​មើល៍! មាន​សត្វ​មួយទៀត​ដូច​ខ្លារខិន​! មាន​ស្លាប​បួន​របស់​បក្សាបក្សី​នៅលើ​ខ្នង​វា​; សត្វ​នោះ​មាន​ក្បាល​បួន ហើយ​អំណាចគ្រប់គ្រង​ត្រូវបាន​ប្រគល់​ដល់​វា​។


ស្នែងមួយដែល​បាក់ និង​ស្នែង​បួន​ដែល​ក្រោកឡើង​ជំនួស​វា គឺ​អាណាចក្រ​បួន​ដែល​នឹង​ក្រោកឡើង​ពី​ប្រជាជាតិ​នោះ ប៉ុន្តែ​គ្មាន​អំណាច​របស់​ស្នែងមុន​នៅជាមួយ​ទេ​។


ខណៈដែល​ខ្ញុំ​កំពុង​រិះគិត នោះ​មើល៍! មាន​ពពែឈ្មោល​មួយ​ក្បាល​មក​ពី​ទិសខាងលិច ឆ្លងកាត់​ផ្ទៃ​ផែនដី​ទាំងមូល​ដោយ​ឥត​ប៉ះ​ដី​។ ពពែឈ្មោល​នោះ​មាន​ស្នែង​មួយ​គួរឲ្យចាប់អារម្មណ៍​នៅចន្លោះ​ភ្នែក​ទាំងពីរ​របស់វា​។


ខ្ញុំ​បាន​ឃើញ​វា​ខិតទៅជិត​ចៀមឈ្មោល វា​មួម៉ៅយ៉ាងខ្លាំង​ចំពោះ​ចៀមឈ្មោលនោះ ហើយ​ជល់​ចៀមឈ្មោល​នោះ ក៏​បំបាក់​ស្នែង​ទាំង​ពីរ​របស់វា នោះ​ចៀមឈ្មោល​គ្មាន​កម្លាំង​នៅឈរ​នៅចំពោះ​វា​ឡើយ​។ វា​បាន​ផ្ដួល​ចៀមឈ្មោល​ដល់​ដី រួច​ជាន់ឈ្លី ហើយ​គ្មានអ្នកណា​រំដោះ​ចៀមឈ្មោល​នោះ​ពី​កណ្ដាប់ដៃ​របស់វា​បាន​ឡើយ​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​ឲ្យទៅ​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ចុងបំផុត​នៃ​ផែនដី​ដល់​ចុងបំផុត​នៃ​ផ្ទៃមេឃ​។


បន្ទាប់ពីការនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី ទាំង​ទប់​ខ្យល់​ទាំង​បួន​ទិស​នៃ​ផែនដី ដើម្បីកុំឲ្យ​មាន​ខ្យល់​បក់​មកលើ​ផែនដី ‍ឬ​សមុទ្រ ‍ឬ​ដើមឈើ​ណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម