អ្នកបាននិយាយក្នុងចិត្តថា: ‘អញនឹងឡើងទៅលើមេឃ; អញនឹងលើកបល្ល័ង្ករបស់អញឡើងលើផ្កាយទាំងឡាយរបស់ព្រះ; អញនឹងអង្គុយលើភ្នំនៃទីជំនួប នៅទិសខាងជើងបំផុត;
ដានីយ៉ែល 8:10 - ព្រះគម្ពីរខ្មែរសាកល វាបានជាធំរហូតដល់ពលបរិវារនៃមេឃ ហើយបានទម្លាក់ពលបរិវារខ្លះ និងផ្កាយខ្លះដល់ដី ព្រមទាំងជាន់ឈ្លីពួកវាផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្នែងនោះលូតឡើងខ្ពស់ ស្មើនឹងពួកពលបរិវារនៃស្ថានសួគ៌ ហើយវាក៏ទម្លាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចវាជាន់ឈ្លី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្នែងនោះលូតឡើងរហូតដល់កងពលនៃស្ថានសួគ៌ ធ្វើឲ្យពួកគេមួយចំនួន និងផ្កាយខ្លះធ្លាក់មក ហើយវាជាន់ឈ្លី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃ ហើយក៏ទំលាក់ពួកនោះខ្លះ នឹងផ្កាយខ្លះចុះមកដល់ដី រួចជាន់ឈ្លីដោយជើង អាល់គីតាប បន្ទាប់មក ស្នែងនោះលូតឡើងរហូតដល់កងពលនៃសូរ៉កា ធ្វើឲ្យពួកគេមួយចំនួន និងផ្កាយខ្លះធ្លាក់មក ហើយវាជាន់ឈ្លី។ |
អ្នកបាននិយាយក្នុងចិត្តថា: ‘អញនឹងឡើងទៅលើមេឃ; អញនឹងលើកបល្ល័ង្ករបស់អញឡើងលើផ្កាយទាំងឡាយរបស់ព្រះ; អញនឹងអង្គុយលើភ្នំនៃទីជំនួប នៅទិសខាងជើងបំផុត;
ស្ដេចនៃទិសខាងជើងនឹងត្រឡប់ទៅទឹកដីរបស់ទ្រង់វិញ ជាមួយទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែព្រះទ័យរបស់ទ្រង់ប្រឆាំងនឹងសម្ពន្ធមេត្រីដ៏វិសុទ្ធ ហើយទ្រង់នឹងចាត់វិធានការ រួចត្រឡប់ទៅទឹកដីរបស់ទ្រង់វិញ។
ដ្បិតនាវាចម្បាំងនៃគីទីមនឹងមកទាស់នឹងទ្រង់ នោះទ្រង់នឹងបាក់ទឹកចិត្ត ហើយត្រឡប់ទៅវិញ។ ពេលនោះ ទ្រង់នឹងខ្ញាល់នឹងសម្ពន្ធមេត្រីដ៏វិសុទ្ធ ហើយចាត់វិធានការ។ នៅពេលត្រឡប់ទៅវិញ ទ្រង់នឹងយកចិត្តទុកដាក់នឹងពួកអ្នកដែលបោះបង់ចោលសម្ពន្ធមេត្រីដ៏វិសុទ្ធ។
“បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានសត្វទីបួនដែលគួរឲ្យខ្លាច និងគួរឲ្យភិតភ័យ ព្រមទាំងខ្លាំងក្រៃលែង! វាមានធ្មេញដែកធំៗ ក៏ត្របាក់ស៊ី និងបំបាក់បំបែក ហើយជាន់ឈ្លីសំណល់ដោយជើងរបស់វា។ វាខុសពីអស់ទាំងសត្វដែលនៅមុនវា ហើយវាមានស្នែងដប់។
ខ្ញុំបានឃើញវាខិតទៅជិតចៀមឈ្មោល វាមួម៉ៅយ៉ាងខ្លាំងចំពោះចៀមឈ្មោលនោះ ហើយជល់ចៀមឈ្មោលនោះ ក៏បំបាក់ស្នែងទាំងពីររបស់វា នោះចៀមឈ្មោលគ្មានកម្លាំងនៅឈរនៅចំពោះវាឡើយ។ វាបានផ្ដួលចៀមឈ្មោលដល់ដី រួចជាន់ឈ្លី ហើយគ្មានអ្នកណារំដោះចៀមឈ្មោលនោះពីកណ្ដាប់ដៃរបស់វាបានឡើយ។
រីឯកន្ទុយរបស់វាកៀរយកមួយភាគបីនៃផ្កាយលើមេឃ ហើយគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅមុខស្ត្រីដែលរៀបនឹងសម្រាលកូន ដើម្បីកាលណានាងសម្រាលកូនមក វានឹងស៊ីកូននោះ។