Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:28 - ព្រះគម្ពីរខ្មែរសាកល

28 ស្ដេចនៃទិសខាងជើង​នឹង​ត្រឡប់ទៅ​ទឹកដី​របស់ទ្រង់​វិញ ជាមួយ​ទ្រព្យសម្បត្តិ​ជាច្រើន ប៉ុន្តែ​ព្រះទ័យ​របស់ទ្រង់​ប្រឆាំងនឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ទ្រង់​នឹង​ចាត់វិធានការ រួច​ត្រឡប់ទៅ​ទឹកដី​របស់ទ្រង់​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 បន្ទាប់​មក ស្ដេច​ខាង​ជើង​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ទាំង​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា‌មួយ តែ​ស្ដេច​កើត​មាន​ចិត្ត​ទាស់​ប្រឆាំង​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ក៏​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត រួច​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ស្ដេច​ខាង​ជើង​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្ដេច​នឹង​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏វិសុទ្ធ តាម​គម្រោង‌ការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គ្រា​នោះ វា​នឹង​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ នាំ​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ផង រួច​វា​នឹង​កើត​មាន​ចិត្ត​ទាស់​ទទឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​តែ​បំណង​ចិត្ត រួច​វិល​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ស្ដេច​ខាង​ជើង​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្ដេច​នឹង​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ តាម​គម្រោង‌ការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កងទ័ព​ដូច​ទឹកជំនន់​នឹង​ត្រូវបាន​បោសចេញ​នៅចំពោះ​វា ហើយ​ពួកគេ​ក៏​ត្រូវបាន​បំបាក់បំបែក គឺ​សូម្បីតែ​អ្នកដឹកនាំ​នៃ​សម្ពន្ធមេត្រី​ផង​។


ស្ដេច​ទាំង​ពីរ​អង្គ​នេះ ដែល​ចិត្ត​របស់ពួកទ្រង់​ទៅរក​ការប្រព្រឹត្តអាក្រក់ ក៏​និយាយ​ភូតភរ​នៅ​តុអាហារ​ជាមួយគ្នា ប៉ុន្តែ​ការនោះ​មិន​ជោគជ័យ​ឡើយ ដ្បិត​មិនទាន់​ដល់​ចុងបញ្ចប់​នៅឡើយ រហូតទាល់តែ​ពេលកំណត់​បានមកដល់​។


“លុះដល់​ពេលកំណត់ ទ្រង់​នឹង​ត្រឡប់មកវិញ ហើយ​ឈ្លានពាន​ស្រុកខាងត្បូង ប៉ុន្តែ​លើក​ក្រោយ​នេះ មិន​ដូច​លើក​មុន​ទេ​។


រីឯ​ពលបរិវារ​ត្រូវបាន​ប្រគល់ទៅ​ជាមួយនឹង​តង្វាយប្រចាំថ្ងៃ ដោយព្រោះ​ការបំពាន​។ វា​ផ្ដួលរំលំ​សេចក្ដីពិត​ដល់​ដី វា​បាន​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង​។


អំណាច​របស់ទ្រង់​នឹង​បានជាខ្លាំង ប៉ុន្តែ​មិនមែន​ដោយ​អំណាច​របស់អង្គទ្រង់​ទេ​។ ទ្រង់​នឹង​បំផ្លាញ​បែបគួរឲ្យស្ញែង ទ្រង់​នឹង​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង ទ្រង់​នឹង​បំផ្លាញ​ពួកមនុស្ស​ខ្លាំងពូកែ និង​ប្រជាជន​ដ៏វិសុទ្ធ​។


អ្នករាល់គ្នា​ជា​កូនចៅ​របស់​បណ្ដា​ព្យាការី និង​ជា​កូនចៅ​នៃ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​តាំង​ជាមួយ​ដូនតា​របស់អ្នករាល់គ្នា​។ ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​:‘ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលព្រះពរ តាមរយៈ​ពូជពង្ស​របស់អ្នក’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម