Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:10 - អាល់គីតាប

10 បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កង‌ពល​នៃ​សូរ៉កា ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 វា​បានជាធំ​រហូតដល់​ពលបរិវារ​នៃ​មេឃ ហើយ​បាន​ទម្លាក់​ពលបរិវារ​ខ្លះ និង​ផ្កាយ​ខ្លះ​ដល់​ដី ព្រមទាំង​ជាន់ឈ្លី​ពួកវា​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ស្នែង​នោះ​លូត​ឡើង​ខ្ពស់ ស្មើ​នឹង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌ ហើយ​វា​ក៏​ទម្លាក់​ពួក​នោះ​ខ្លះ និង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​វា​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កង‌ពល​នៃ​ស្ថាន‌សួគ៌ ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 វា​ក៏​លើក​ខ្លួន​ឡើង​រហូត​ដល់​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​ក៏​ទំលាក់​ពួក​នោះ​ខ្លះ នឹង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​ជាន់​ឈ្លី​ដោយ​ជើង

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​អុលឡោះ​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ម៉ាឡា‌អ៊ីកាត់​ទាំង‌ឡាយ​ជួប‌ជុំ​គ្នា។


ចូរ​បង្អក​ម៉ូអាប់​ឲ្យ​ស្រវឹង​ទៅ ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ម៉ូអាប់​កំពុង​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​ត្រូវ​មនុស្ស‌ម្នា​សើច​ចំអក​ឲ្យ។


ស្ដេច​ខាង​ជើង​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្ដេច​នឹង​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ តាម​គម្រោង‌ការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។


គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្ដេច​ខឹង​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ។


បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កំទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។


ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​តទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្ដួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កំទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។


កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ដ្រី​ដែល​ហៀប​នឹង​សំរាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ​នៅ​ពេល​បុត្រ​នោះ​កើត​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម