Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:9 - ព្រះគម្ពីរខ្មែរសាកល

9 មាន​ស្នែង​តូច​មួយ​ដុះចេញ​ពី​ស្នែង​មួយ​ក្នុងចំណោម​ស្នែងទាំងនោះ ក៏​បានជាធំ​ក្រៃលែង​ឆ្ពោះទៅ​ទិសខាងត្បូង និង​ទិសខាងកើត ព្រមទាំង​ឆ្ពោះទៅ​ស្រុក​ដ៏រុងរឿង​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 មាន​ស្នែង​មួយ​ក្នុង​ចំណោម​ស្នែង​ទាំង​នោះ មាន​ស្នែង​មួយ​តូច​ផ្សេង​ទៀត​ដុះ​ចេញ​មក ស្នែង​នោះ​ក៏​ធំ​ឡើង​យ៉ាង​ក្រៃ‌លែង ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​កើត និង​ឆ្ពោះ​ទៅ​ទឹក​ដី​ដ៏​រុង​រឿង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មាន​ស្នែង​មួយ​តូច​ដុះ​ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​មក​មាន​ស្នែង​១​តូច​ដុះ​ចេញ​ពី​ស្នែង​១​នោះ ក៏​ធំ​ឡើង​យ៉ាង​ក្រៃ‌លែង មាន​អំណាច​ទៅ​ទិស​ខាង​ត្បូង ទិស​ខាង​កើត នឹង​ខាង​ស្រុក​ដ៏​ឧត្តម​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 មាន​ស្នែង​មួយ​តូច​ដុះ​ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​កើនឡើង​យ៉ាងច្រើន ក៏​បាន​ធ្វើឲ្យ​ពួកគេ​ខ្លាំងពូកែ​ជាង​បច្ចាមិត្ត​របស់ពួកគេ​។


ភ្នំ​ស៊ីយ៉ូន​នៅ​ទិសខាងជើង​ដ៏ឆ្ងាយ ជា​ទីក្រុង​របស់​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម ដែល​មាន​កម្ពស់​ដ៏ស្រស់ស្អាត ជា​សេចក្ដីរីករាយ​នៃ​ផែនដី​ទាំងមូល​។


ស្ដេចដែល​មក​ទាស់នឹង​ស្ដេចនៃទិសខាងត្បូង នឹង​ធ្វើ​តាមអំពើចិត្ត ហើយ​គ្មានអ្នកណា​ឈរ​នៅចំពោះ​ទ្រង់​បាន​ឡើយ​។ ទ្រង់​នឹង​ឈរ​នៅ​ទឹកដី​ដ៏រុងរឿង ទាំង​មាន​អំណាចបំផ្លាញ​ក្នុង​កណ្ដាប់ដៃ​របស់ទ្រង់​ផង​។


“បន្ទាប់ពីនេះ នឹង​មាន​ម្នាក់ដែល​គួរឲ្យមើលងាយ​ក្រោកឡើង​ជំនួស​តំណែង​របស់​អ្នកនោះ ដែល​រាជ្យអំណាច​ដ៏រុងរឿង​មិន​ត្រូវបាន​ប្រគល់​ដល់​វា គឺ​វា​មក​ដល់​ក្នុងពេល​មាន​សេចក្ដីសុខស្រួល ហើយ​ឆក់យក​រាជ្យអំណាច​ដោយ​ការបញ្ជោរ​។


“ខ្ញុំ​កំពុងតែ​ពិចារណា​អំពី​ស្នែង​ទាំងនោះ នោះ​មើល៍! មាន​ស្នែង​តូច​មួយទៀត​ដុះឡើង​នៅចន្លោះ​ស្នែងទាំងនោះ ហើយ​ស្នែង​បី​ក្នុងចំណោម​ស្នែង​ដំបូង ត្រូវបាន​ដកចេញទាំងឫស នៅចំពោះ​ស្នែងតូចនោះ​។ នោះ​មើល៍! មាន​ភ្នែក​ដូចជា​ភ្នែក​មនុស្ស​លើ​ស្នែង​នោះ ព្រមទាំង​មាន​មាត់​ដែល​និយាយ​ព្រហើន​ផង”។


យើង​នឹង​កម្ចាត់កម្ចាយ​គេ​ដោយខ្យល់ព្យុះ​ទៅក្នុងចំណោម​ប្រជាជាតិ​ទាំងអស់​ដែល​គេ​មិន​ធ្លាប់​ស្គាល់​។ ដូច្នេះ ក្រោយពី​គេ​ទៅបាត់ ទឹកដី​នេះ​បាន​ស្ងាត់ជ្រងំ គ្មានអ្នកណា​ឆ្លងទៅ ឬ​ត្រឡប់មកវិញ​ឡើយ ដ្បិត​គេ​បាន​ធ្វើឲ្យ​ទឹកដី​ដ៏ល្អវិសេស​ទៅជា​ទីហិនហោច’”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម