ពេលនោះ អាថ៌កំបាំងនោះត្រូវបានបើកសម្ដែងដល់ដានីយ៉ែលក្នុងនិមិត្តនៅពេលយប់ ដានីយ៉ែលក៏ថ្វាយពរព្រះនៃស្ថានសួគ៌។
ដានីយ៉ែល 7:7 - ព្រះគម្ពីរខ្មែរសាកល “បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានសត្វទីបួនដែលគួរឲ្យខ្លាច និងគួរឲ្យភិតភ័យ ព្រមទាំងខ្លាំងក្រៃលែង! វាមានធ្មេញដែកធំៗ ក៏ត្របាក់ស៊ី និងបំបាក់បំបែក ហើយជាន់ឈ្លីសំណល់ដោយជើងរបស់វា។ វាខុសពីអស់ទាំងសត្វដែលនៅមុនវា ហើយវាមានស្នែងដប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ក្នុងនិមិត្តនៅពេលយប់នោះ ខ្ញុំឃើញសត្វទីបួន ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកម្លាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប វាកិនកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង។ សត្វនោះប្លែកពីសត្វមុនៗអស់ទាំង គឺវាក៏មានស្នែងដប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ក្នុងការជាក់ស្តែងពេលយប់ ខ្ញុំក៏ឃើញសត្វទី៤ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកំឡាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង សត្វនោះផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង១០ អាល់គីតាប បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ |
ពេលនោះ អាថ៌កំបាំងនោះត្រូវបានបើកសម្ដែងដល់ដានីយ៉ែលក្នុងនិមិត្តនៅពេលយប់ ដានីយ៉ែលក៏ថ្វាយពរព្រះនៃស្ថានសួគ៌។
ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានម្នាក់ដូចកូនមនុស្សមកក្នុងពពកលើមេឃ លោកមកឯព្រះដែលគង់នៅតាំងពីគ្រាបុរាណ ហើយត្រូវគេនាំចូលទៅនៅចំពោះព្រះអង្គ!
ដានីយ៉ែលនិយាយថា៖ “ខ្ញុំកំពុងតែសង្កេតមើលក្នុងនិមិត្តរបស់ខ្ញុំនៅពេលយប់ នោះមើល៍! ខ្យល់ទាំងបួនទិសនៃមេឃបានកកូរមហាសមុទ្រ!
វាបានជាធំរហូតដល់ពលបរិវារនៃមេឃ ហើយបានទម្លាក់ពលបរិវារខ្លះ និងផ្កាយខ្លះដល់ដី ព្រមទាំងជាន់ឈ្លីពួកវាផង។
ស្នែងមួយដែលបាក់ និងស្នែងបួនដែលក្រោកឡើងជំនួសវា គឺអាណាចក្របួនដែលនឹងក្រោកឡើងពីប្រជាជាតិនោះ ប៉ុន្តែគ្មានអំណាចរបស់ស្នែងមុននៅជាមួយទេ។
ខ្ញុំបានងើបភ្នែកឡើង ហើយសង្កេតមើលទៀត នោះមើល៍! មានបុរសម្នាក់ ដែលក្នុងដៃរបស់គាត់មានខ្សែរង្វាស់។
បន្ទាប់មក មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ មើល៍! មាននាគក្រហមដ៏ធំមួយដែលមានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដរាជ្យប្រាំពីរ។
បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយឡើងមកពីសមុទ្រ។ វាមានស្នែងដប់ និងក្បាលប្រាំពីរ មានមកុដរាជ្យដប់នៅលើស្នែងរបស់វា ហើយនៅលើក្បាលរបស់វាមានឈ្មោះជាពាក្យប្រមាថព្រះ។
ស្នែងទាំងដប់នោះដែលអ្នកបានឃើញ ជាស្ដេចដប់អង្គដែលមិនទាន់ទទួលបានអំណាចគ្រងរាជ្យនៅឡើយ ប៉ុន្តែពួកគេនឹងទទួលបានសិទ្ធិអំណាចជាស្ដេចជាមួយសត្វតិរច្ឆាននោះមួយរយៈ។
ទូតសួគ៌នោះនិយាយនឹងខ្ញុំថា៖ “ម្ដេចក៏អ្នកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់អ្នកនូវអាថ៌កំបាំងរបស់ស្ត្រីនោះ និងរបស់សត្វតិរច្ឆានដែលមានក្បាលប្រាំពីរ និងស្នែងដប់ ដែលធ្វើជាជំនិះឲ្យនាង។
សត្វតិរច្ឆានដែលអ្នកឃើញនោះ មាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មានទេ ក៏រៀបនឹងឡើងមកពីរណ្ដៅគ្មានបាត រួចវានឹងទៅឯសេចក្ដីវិនាស។ អ្នកដែលរស់នៅលើផែនដី គឺពួកអ្នកដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតនៃពិភពលោក នឹងភ្ញាក់ផ្អើល ពេលឃើញសត្វតិរច្ឆាននោះ ដោយព្រោះវាមាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មាន ហើយរៀបនឹងមកដល់។