Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 7:2 - ព្រះគម្ពីរខ្មែរសាកល

2 ដានីយ៉ែល​និយាយ​ថា​៖ “ខ្ញុំ​កំពុងតែ​សង្កេតមើល​ក្នុង​និមិត្ត​របស់ខ្ញុំ​នៅ​ពេលយប់ នោះ​មើល៍! ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​បាន​កកូរ​មហាសមុទ្រ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដានី‌យ៉ែល​បរិយាយ​ថា៖ «មើល៍ ក្នុង​និមិត្ត​រប​ស់​ខ្ញុំ​នៅ​ពេល​យប់ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​នៅ​លើ​អាកាស ធ្លាក់​ចុះ​មក​លើ​មហា​សមុទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ដានី‌យ៉ែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដានី‌យ៉ែល​លោក​បរិយាយ​ថា ខ្ញុំ​បាន​ឃើញ​ការ​ជាក់​ស្តែង​នៅ​ពេល​យប់​ដូច្នេះ ខ្យល់​ទាំង​៤​នៅ​លើ​អាកាស​ធ្លាក់​ចុះ​មក​លើ​មហា​សមុទ្រ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ដានី‌យ៉ែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 7:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ហើយ​! សូរគឹកកង​របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​គ្រហឹម​ដូច​សមុទ្រ​គ្រហឹម​! សូរសន្ធឹក​របស់​ជាតិសាសន៍​នានា​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ខ្លាំងក្លា​!


ប៉ុន្តែ​កាលណា​ស្ដេចនោះ​ក្រោកឡើង អាណាចក្រ​របស់ទ្រង់​នឹង​បាក់បែក ហើយ​ត្រូវបាន​បែងចែក​ទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ គឺ​មិនមែន​ទៅ​ពូជពង្ស​របស់ទ្រង់​ទេ ក៏​មិនមែន​ដោយ​អំណាច​របស់ទ្រង់​ដែល​គ្រប់គ្រង​នោះ​ដែរ ដ្បិត​អាណាចក្រ​របស់ទ្រង់​នឹង​ត្រូវបាន​រម្លើងចេញ ហើយ​ទៅជា​របស់​អ្នកដទៃ​ក្រៅពី​ពូជពង្សរបស់ទ្រង់”។


ពេលនោះ អាថ៌កំបាំង​នោះ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល​ក្នុង​និមិត្ត​នៅ​ពេលយប់ ដានីយ៉ែល​ក៏​ថ្វាយពរ​ព្រះ​នៃ​ស្ថានសួគ៌​។


ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​ម្នាក់​ដូច​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ លោក​មក​ឯ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ហើយ​ត្រូវគេ​នាំចូលទៅ​នៅចំពោះ​ព្រះអង្គ​!


“បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​សត្វ​ទីបួន​ដែល​គួរឲ្យខ្លាច និង​គួរឲ្យភិតភ័យ ព្រមទាំង​ខ្លាំង​ក្រៃលែង​! វា​មាន​ធ្មេញ​ដែក​ធំ​ៗ ក៏​ត្របាក់ស៊ី និង​បំបាក់បំបែក ហើយ​ជាន់ឈ្លី​សំណល់​ដោយ​ជើង​របស់វា​។ វា​ខុស​ពី​អស់ទាំង​សត្វ​ដែល​នៅមុន​វា ហើយ​វា​មាន​ស្នែង​ដប់​។


ខ្ញុំ​ឃើញ​ក្នុង​និមិត្ត​នោះ ហើយ​ខណៈដែល​ខ្ញុំ​សង្កេតមើល នោះ​ខ្លួនខ្ញុំ​នៅក្នុង​រាជធានី​ស៊ូសាន ដែល​នៅក្នុង​ខេត្ត​អេឡាំ​។ ក្នុង​និមិត្ត​នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ​។


ពពែឈ្មោល​នោះ​បាន​លើក​ខ្លួន​ឡើង​យ៉ាងក្រៃលែង ប៉ុន្តែ​នៅពេល​វា​បានជាខ្លាំង ស្នែង​ធំ​ក៏​បាក់​ទៅ រួច​មាន​ស្នែង​បួន​ដែល​គួរឲ្យចាប់អារម្មណ៍​ដុះឡើង​ជំនួស​ស្នែងនោះ ឆ្ពោះទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​។


ទូតសួគ៌​ក៏​តប​នឹង​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​ដែល​ចេញមក ក្រោយពី​ឈរ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។


ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែងដែល​ស្ត្រីពេស្យា​នោះ​អង្គុយ គឺជា​ជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និង​ភាសា​នានា​។


បន្ទាប់ពីការនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​បួន​រូប​ឈរ​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី ទាំង​ទប់​ខ្យល់​ទាំង​បួន​ទិស​នៃ​ផែនដី ដើម្បីកុំឲ្យ​មាន​ខ្យល់​បក់​មកលើ​ផែនដី ‍ឬ​សមុទ្រ ‍ឬ​ដើមឈើ​ណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម