ភាពឧត្ដុង្គឧត្ដមរបស់អ្នក និងសំឡេងពិណរបស់អ្នក ត្រូវបាននាំចុះមកស្ថានមនុស្សស្លាប់ ដង្កូវគំរង់ត្រូវបានក្រាលនៅក្រោមអ្នក ដង្កូវស៊ីសាកសពគ្របដណ្ដប់អ្នក។
ដានីយ៉ែល 5:25 - ព្រះគម្ពីរខ្មែរសាកល “សំណេរដែលបានសរសេរនេះ គឺ ‘មេនេ មេនេ ទេកិល អ៊ូប៉ារស៊ីន’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យដែលបានសរសេរនោះគឺ "មេនេ មេនេ ទេកិល អ៊ូផារស៊ីន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺ “ម៉េណេ ម៉េណេ តេកែល និងអ៊ូប៉ារស៊ីន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពាក្យដែលបានសរសេរនោះ គឺថា «មេនេ មេនេ ទេកិល អ៊ូផារស៊ីន» អាល់គីតាប គឺ “ម៉េណេ ម៉េណេ តេកែល និងអ៊ូប៉ារស៊ីន”។ |
ភាពឧត្ដុង្គឧត្ដមរបស់អ្នក និងសំឡេងពិណរបស់អ្នក ត្រូវបាននាំចុះមកស្ថានមនុស្សស្លាប់ ដង្កូវគំរង់ត្រូវបានក្រាលនៅក្រោមអ្នក ដង្កូវស៊ីសាកសពគ្របដណ្ដប់អ្នក។
ប៉ុន្តែមហន្តរាយនឹងមកលើអ្នក ដែលអ្នកមិនដឹងថាប្រើមន្តអាគមបញ្ចៀសយ៉ាងណាឡើយ សេចក្ដីអន្តរាយនឹងធ្លាក់មកលើអ្នក ដែលអ្នកមិនអាចបង្វែរចេញបានឡើយ ការហិនវិនាសនឹងមកលើអ្នកក្នុងមួយរំពេច ដែលអ្នកមិនដែលស្គាល់វាឡើយ។
នេះជាការបកស្រាយអំពីសេចក្ដីទាំងនោះ: ‘មេនេ’ គឺព្រះបានរាប់ថ្ងៃនៃអាណាចក្ររបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់អាណាចក្រនេះហើយ។
ព្រះអង្គទ្រង់ធ្វើកិច្ចការដ៏មានព្រះចេស្ដាដោយព្រះហស្តរបស់ព្រះអង្គ ព្រះអង្គទ្រង់កម្ចាត់កម្ចាយមនុស្សមានអំនួតក្នុងចិត្តគំនិតរបស់ខ្លួន។
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។