ឥឡូវនេះ ពួកដែលភ្លេចព្រះអើយ ចូរយល់ច្បាស់នូវសេចក្ដីនេះ ក្រែងលោយើងហែកពួកអ្នកជាបំណែក ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។
ដានីយ៉ែល 2:5 - ព្រះគម្ពីរខ្មែរសាកល ស្ដេចទ្រង់តបនឹងពួកខាល់ដេទាំងនោះថា៖ “សេចក្ដីបង្គាប់ដែលចេញពីយើង គឺដាច់ខាត។ ប្រសិនបើអ្នករាល់គ្នាមិនឲ្យយើងដឹងយល់សប្តិនោះ និងការកាត់ស្រាយទេ នោះអ្នករាល់គ្នានឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានរាជឱង្ការទៅកាន់ពួកខាល់ដេថា៖ «យើងបានសម្រេចចិត្តយ៉ាងមុតមាំដូចតទៅ ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ហើយកាត់ស្រាយទេ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នាជាដុំៗ ហើយបំផ្លាញផ្ទះរបស់អ្នករាល់គ្នាឲ្យខ្ទេចខ្ទី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្រមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្តេច ទ្រង់មានបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក អាល់គីតាប ស្តេចមានប្រសាសន៍ទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ |
ឥឡូវនេះ ពួកដែលភ្លេចព្រះអើយ ចូរយល់ច្បាស់នូវសេចក្ដីនេះ ក្រែងលោយើងហែកពួកអ្នកជាបំណែក ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។
សូមឲ្យពួកគេផុតទៅដូចទឹកហូរ សូមឲ្យព្រួញទាំងនោះរឹលវិញ កាលណាពួកគេយឹតព្រួញរបស់ខ្លួន។
ដោយហេតុនេះ ស្ដេចទ្រង់ខ្ញាល់ ហើយក្រេវក្រោធយ៉ាងក្រៃលែង ក៏បញ្ជាឲ្យបំផ្លាញជីវិតពួកអ្នកប្រាជ្ញទាំងអស់នៃបាប៊ីឡូន។
ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។
“បេលថិស្សាសារដែលជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថាមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក ហើយគ្មានអាថ៌កំបាំងណាមួយពិបាកសម្រាប់អ្នក ដូច្នេះចូរប្រាប់និមិត្តនៃយល់សប្តិដែលយើងបានឃើញ និងការកាត់ស្រាយនៃយល់សប្តិនេះចុះ!