ដានីយ៉ែល 2:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ស្តេចមានរាជឱង្ការទៅកាន់ពួកខាល់ដេថា៖ «យើងបានសម្រេចចិត្តយ៉ាងមុតមាំដូចតទៅ ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ហើយកាត់ស្រាយទេ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នាជាដុំៗ ហើយបំផ្លាញផ្ទះរបស់អ្នករាល់គ្នាឲ្យខ្ទេចខ្ទី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ស្ដេចទ្រង់តបនឹងពួកខាល់ដេទាំងនោះថា៖ “សេចក្ដីបង្គាប់ដែលចេញពីយើង គឺដាច់ខាត។ ប្រសិនបើអ្នករាល់គ្នាមិនឲ្យយើងដឹងយល់សប្តិនោះ និងការកាត់ស្រាយទេ នោះអ្នករាល់គ្នានឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះមហាក្សត្រមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 តែស្តេច ទ្រង់មានបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក សូមមើលជំពូកអាល់គីតាប5 ស្តេចមានប្រសាសន៍ទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ សូមមើលជំពូក |
ដូច្នេះ យើងចេញរាជបញ្ជាដូចតទៅ៖ ប្រជាជនទាំងឡាយណា ជាតិសាសន៍ណា ហើយនិយាយភាសាណាក៏ដោយ ហ៊ាននិយាយប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះរបស់គេនឹងត្រូវបំផ្លាញឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះឲ្យរួចបែបដូច្នេះបានឡើយ»។