យើងនឹងដាក់ទោសពិភពលោក ដោយព្រោះការអាក្រក់របស់ពួកគេ យើងនឹងដាក់ទោសមនុស្សអាក្រក់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ; យើងនឹងកម្ចាត់អំនួតរបស់មនុស្សក្អេងក្អាង ហើយបន្ទាបភាពព្រហើនរបស់មនុស្សកាចសាហាវ។
ដានីយ៉ែល 2:31 - ព្រះគម្ពីរខ្មែរសាកល “ព្រះរាជាអើយ ព្រះករុណាបានទតឃើញ នោះមើល៍! មានរូបដ៏ធំមួយ។ រូបនេះដែលធំសម្បើម ហើយមានពន្លឺខ្លាំងក្រៃលែង ឈរនៅចំពោះព្រះករុណា ហើយភិនភាគវាគួរឲ្យខ្លាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បពិត្រព្រះករុណា ទ្រង់បានទតឃើញរូបមួយយ៉ាងធំ។ រូបនោះធំសម្បើមណាស់ ហើយក៏ភ្លឺពន់ពេកក្រៃ រូបនោះឈរនៅមុខព្រះករុណា ក៏មានភាពគួរឲ្យស្ញែងខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះរាជា ក្នុងសុបិននិមិត្ត ទ្រង់ឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និងមានសភាពគួរឲ្យស្ញែងខ្លាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បពិត្រព្រះករុណា ទ្រង់បានទតឃើញរូប១យ៉ាងធំរូបនោះដែលធំសំបើម ហើយភ្លឺយ៉ាងអស្ចារ្យ ក៏ឈរនៅចំពោះទ្រង់ មានភាពគួរស្ញែងខ្លាច អាល់គីតាប សូមស្តេចជ្រាប ក្នុងសុបិននិមិត្ត ស្តេចឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខស្តេច និងមានសភាពគួរឲ្យខ្លាចណាស់។ |
យើងនឹងដាក់ទោសពិភពលោក ដោយព្រោះការអាក្រក់របស់ពួកគេ យើងនឹងដាក់ទោសមនុស្សអាក្រក់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ; យើងនឹងកម្ចាត់អំនួតរបស់មនុស្សក្អេងក្អាង ហើយបន្ទាបភាពព្រហើនរបស់មនុស្សកាចសាហាវ។
ព្រះរាជាអើយ ព្រះករុណាជាស្ដេចលើអស់ទាំងស្ដេច ដែលព្រះនៃស្ថានសួគ៌ បានប្រទានរាជ្យ អំណាច អានុភាព និងសិរីរុងរឿងដល់ព្រះករុណា។
ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ ៦០ ហត្ថ ទទឹង ៦ ហត្ថ។ ទ្រង់ដំឡើងរូបនោះនៅវាលទំនាបឌូរ៉ាក្នុងខេត្តបាប៊ីឡូន។
នៅពេលនោះឯង វិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយសិរីរុងរឿងនៃអាណាចក្ររបស់យើង ភាពឧត្ដុង្គឧត្ដមរបស់យើង ព្រមទាំងភាពថ្កុំថ្កើងរបស់យើង ក៏ត្រឡប់មកយើងវិញដែរ។ ពួកទីប្រឹក្សារបស់យើង និងពួកនាម៉ឺនរបស់យើង បានស្វែងរកយើង ហើយយើងត្រូវបានតាំងឡើងលើអាណាចក្ររបស់យើងវិញ ក៏មានអានុភាពដ៏ខ្លាំងក្រៃលែងត្រូវបានបន្ថែមដល់យើងទៀត។
បន្ទាប់មកទៀត មារក៏យកព្រះយេស៊ូវទៅលើភ្នំមួយដ៏ខ្ពស់ ហើយបង្ហាញអាណាចក្រទាំងអស់ក្នុងពិភពលោក និងសិរីរុងរឿងរបស់អាណាចក្រទាំងនោះដល់ព្រះអង្គ
មារក៏នាំព្រះយេស៊ូវឡើងទៅកន្លែងដ៏ខ្ពស់ ហើយបង្ហាញអាណាចក្រទាំងអស់ក្នុងពិភពលោកដល់ព្រះអង្គ ក្នុងរយៈពេលមួយភ្លែត