ដានីយ៉ែល 2:31 - អាល់គីតាប31 សូមស្តេចជ្រាប ក្នុងសុបិននិមិត្ត ស្តេចឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខស្តេច និងមានសភាពគួរឲ្យខ្លាចណាស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល31 “ព្រះរាជាអើយ ព្រះករុណាបានទតឃើញ នោះមើល៍! មានរូបដ៏ធំមួយ។ រូបនេះដែលធំសម្បើម ហើយមានពន្លឺខ្លាំងក្រៃលែង ឈរនៅចំពោះព្រះករុណា ហើយភិនភាគវាគួរឲ្យខ្លាច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 បពិត្រព្រះករុណា ទ្រង់បានទតឃើញរូបមួយយ៉ាងធំ។ រូបនោះធំសម្បើមណាស់ ហើយក៏ភ្លឺពន់ពេកក្រៃ រូបនោះឈរនៅមុខព្រះករុណា ក៏មានភាពគួរឲ្យស្ញែងខ្លាច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 បពិត្រព្រះរាជា ក្នុងសុបិននិមិត្ត ទ្រង់ឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និងមានសភាពគួរឲ្យស្ញែងខ្លាច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 បពិត្រព្រះករុណា ទ្រង់បានទតឃើញរូប១យ៉ាងធំរូបនោះដែលធំសំបើម ហើយភ្លឺយ៉ាងអស្ចារ្យ ក៏ឈរនៅចំពោះទ្រង់ មានភាពគួរស្ញែងខ្លាច សូមមើលជំពូក |