ដោយហេតុនេះ នៅគ្រាជំនុំជម្រះ មនុស្សអាក្រក់នឹងនៅឈរមិនបានឡើយ ហើយមនុស្សបាបក៏នៅឈរក្នុងសហគមន៍នៃមនុស្សសុចរិតមិនបានដែរ។
ដានីយ៉ែល 12:13 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ ចូរទៅរហូតដល់ចុងបញ្ចប់ចុះ! ដ្បិតអ្នកនឹងសម្រាក ហើយឈរឡើងនៅក្នុងចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់”៕៚ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំពោះលោកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹងរហូតដល់ទីបំផុតចុះ ដ្បិតលោកនឹងត្រូវសម្រាក ហើយលោកនឹងក្រោកឡើងវិញ ដើម្បីទទួលចំណែករបស់លោកនៅគ្រាចុងក្រោយបំផុត»។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះលោកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះលោកនឹងបានសម្រាក ហើយលោកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យអ្នកទៅតាមផ្លូវរបស់អ្នកចុះ ដរាបដល់ចុងបំផុត ដ្បិតអ្នកនឹងត្រូវសំរាកទៅ តែនឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត។:៚ អាល់គីតាប ចំពោះអ្នកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះអ្នកនឹងបានសម្រាក ហើយអ្នកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។ |
ដោយហេតុនេះ នៅគ្រាជំនុំជម្រះ មនុស្សអាក្រក់នឹងនៅឈរមិនបានឡើយ ហើយមនុស្សបាបក៏នៅឈរក្នុងសហគមន៍នៃមនុស្សសុចរិតមិនបានដែរ។
ព្រះយេហូវ៉ាជាចំណែកមរតករបស់ទូលបង្គំ និងជាពែងរបស់ទូលបង្គំ; គឺព្រះអង្គហើយ ដែលកាន់វាសនារបស់ទូលបង្គំ!
ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ ព្រលឹងរបស់ទូលបង្គំត្រេកអរ ហើយរូបកាយទូលបង្គំក៏រស់នៅដោយសុខដុមរមនា;
ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។
រីឯអ្នកវិញ ដានីយ៉ែលអើយ ចូរបំបិទពាក្យទាំងនេះ ហើយបិទត្រាលើសៀវភៅនេះ រហូតដល់គ្រាចុងបញ្ចប់។ មនុស្សជាច្រើននឹងទៅណេះទៅណោះ ហើយចំណេះដឹងនឹងកើនឡើង”។
“ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: ‘ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយកាន់តាមសេចក្ដីបង្គាប់របស់យើង នោះអ្នកនឹងបានជំនុំជម្រះដំណាក់របស់យើង ព្រមទាំងបានមើលថែទីធ្លារបស់យើងផង។ យើងក៏នឹងឲ្យសិទ្ធិចេញចូលក្នុងចំណោមអ្នកដែលឈរទាំងនេះ ដល់អ្នកដែរ’។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក អ្នករាល់គ្នាដែលមកតាមខ្ញុំ គឺអ្នករាល់គ្នាហ្នឹងហើយ នឹងអង្គុយលើបល្ល័ង្កដប់ពីរដែរ ទាំងជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលផង។
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
យើងដឹងហើយថា ទោះបីជារោងដែលជាលំនៅរបស់យើងនៅផែនដីត្រូវបានបំផ្លាញក៏ដោយ ក៏យើងមានវិមានមួយដែលមកពីព្រះ ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្សទេ។
ហើយសងសេចក្ដីសម្រាកដល់អ្នករាល់គ្នាដែលរងទុក្ខ និងដល់យើងដែរ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានសម្ដែងឲ្យឃើញពីលើមេឃ ជាមួយបណ្ដាទូតសួគ៌នៃព្រះចេស្ដារបស់ព្រះអង្គ
ពេលនោះ ខ្ញុំឮសំឡេងមួយពីលើមេឃ និយាយថា៖ “ចូរសរសេរដូច្នេះថា: មានពរហើយ មនុស្សស្លាប់ដែលស្លាប់ក្នុងព្រះអម្ចាស់ចាប់ពីឥឡូវនេះទៅ!”។ ព្រះវិញ្ញាណមានបន្ទូលថា៖ “មែនហើយ! ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្តរបស់ពួកគេ នឹងជាប់តាមពួកគេ”។