ប៉ុន្តែទេវតាគ្រប់គ្រងនៃអាណាចក្រពើស៊ីបានឈរឡើងទាស់នឹងខ្ញុំម្ភៃមួយថ្ងៃ រួចមើល៍! មីកែលជាម្នាក់ក្នុងពួកមេទេវតាគ្រប់គ្រងបានមកជួយខ្ញុំ ពីព្រោះខ្ញុំត្រូវបានទុកចោលនៅទីនោះជាមួយពួកស្ដេចនៃពើស៊ី។
ដានីយ៉ែល 10:21 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ខ្ញុំនឹងប្រាប់អ្នកអំពីសេចក្ដីដែលមានកត់ត្រាទុកក្នុងសៀវភៅនៃសេចក្ដីពិត។ គ្មានអ្នកណាម្នាក់គាំទ្រខ្ញុំទាស់នឹងពួកទាំងនោះឡើយ មានតែមីកែលទេវតាគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំនឹងប្រាប់លោកអំពីសេចក្ដីដែលចែងទុកក្នុងក្រាំងនៃសេចក្ដីពិត។ គ្មានអ្នកណាជួយខ្ញុំតទល់នឹងពួកទាំងនោះឡើយ មានតែមីកែល ជាទេវតារបស់លោកប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ខ្ញុំចង់ជម្រាបលោកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងក្រាំងនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាទេវតាមីកែលជាទេវតាថែរក្សាអ៊ីស្រាអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ យើងនឹងប្រាប់អ្នកពីសេចក្ដីដែលកត់ទុកក្នុងគម្ពីរដ៏ពិត គ្មានអ្នកណាជួយខាងយើងក្នុងដំណើរការទាំងនេះឡើយ មានតែមីកែល ជាទេវតារបស់អ្នកប៉ុណ្ណោះ។ អាល់គីតាប ប៉ុន្តែ ខ្ញុំចង់ជម្រាបអ្នកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងគីតាបនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាម៉ាឡាអ៊ីកាត់មីកែលជាម៉ាឡាអ៊ីកាត់ថែរក្សាអ៊ីស្រអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។ |
ប៉ុន្តែទេវតាគ្រប់គ្រងនៃអាណាចក្រពើស៊ីបានឈរឡើងទាស់នឹងខ្ញុំម្ភៃមួយថ្ងៃ រួចមើល៍! មីកែលជាម្នាក់ក្នុងពួកមេទេវតាគ្រប់គ្រងបានមកជួយខ្ញុំ ពីព្រោះខ្ញុំត្រូវបានទុកចោលនៅទីនោះជាមួយពួកស្ដេចនៃពើស៊ី។
“នៅគ្រានោះ មីកែលទេវតាគ្រប់គ្រងដ៏ធំឧត្ដមដែលថែរក្សាកូនចៅនៃប្រជាជនរបស់អ្នក នឹងក្រោកឡើង រួចនឹងមានគ្រានៃទុក្ខវេទនាដែលមិនដែលកើតមាន តាំងពីមានប្រជាជាតិ រហូតដល់ពេលនោះ។ ប៉ុន្តែនៅគ្រានោះ ប្រជាជនរបស់អ្នកនឹងត្រូវបានរំដោះ គឺអស់អ្នកដែលឃើញមានកត់ទុកក្នុងបញ្ជី។
រីឯអ្នកវិញ ដានីយ៉ែលអើយ ចូរបំបិទពាក្យទាំងនេះ ហើយបិទត្រាលើសៀវភៅនេះ រហូតដល់គ្រាចុងបញ្ចប់។ មនុស្សជាច្រើននឹងទៅណេះទៅណោះ ហើយចំណេះដឹងនឹងកើនឡើង”។
រីឯនិមិត្តអំពីល្ងាច និងព្រឹក ដែលត្រូវបានប្រាប់មកនោះ គឺពិត ប៉ុន្តែអ្នកត្រូវបំបិទនិមិត្តនេះ ដ្បិតវាសំដៅលើយូរថ្ងៃទៅមុខទៀត”។
គាត់ក៏ឲ្យខ្ញុំយល់ច្បាស់ ព្រមទាំងនិយាយនឹងខ្ញុំថា៖ “ដានីយ៉ែលអើយ ឥឡូវនេះខ្ញុំបានចេញមក ដើម្បីឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។
ដូច្នេះ ចូរដឹង ហើយយល់ថា ចាប់ពីចេញបង្គាប់ឲ្យសង់យេរូសាឡិមឡើងវិញ រហូតដល់អ្នកដឹកនាំដែលត្រូវបានចាក់ប្រេងអភិសេក គឺមាន ‘ប្រាំពីរគ្រា’ គុណនឹងប្រាំពីរ និង ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរ។ ពេលនោះ កន្លែងសាធារណៈ និងគូទឹកនឹងត្រូវបានសង់ឡើងវិញ ទោះបីជានៅក្នុងគ្រានៃទុក្ខវេទនាក៏ដោយ។
សូម្បីតែមីកែលមហាទូតសួគ៌ក៏មិនហ៊ានផ្ដន្ទាទោសដោយពាក្យប្រមាថឡើយ កាលបានប្រកែកជាមួយមារ ពេលជជែកវែកញែកអំពីសពរបស់ម៉ូសេ គឺគ្រាន់តែនិយាយថា៖ “សូមឲ្យព្រះអម្ចាស់ស្ដីបន្ទោសឯង!”
ក្រោយមក មានសង្គ្រាមកើតឡើងនៅលើមេឃ គឺមីកែល និងបណ្ដាទូតសួគ៌របស់គាត់បានច្បាំងនឹងនាគ ហើយនាគ និងពួកបរិវាររបស់វាក៏តយុទ្ធដែរ