ស្ដេចមានរាជឱង្ការនឹងពួកគេ ហើយក្នុងចំណោមពួកគេទាំងអស់នោះ ទ្រង់រកមិនឃើញអ្នកណាផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះពួកគេក៏បានបម្រើនៅចំពោះស្ដេច។
ដានីយ៉ែល 1:6 - ព្រះគម្ពីរខ្មែរសាកល រីឯក្នុងអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា ពីកូនចៅយូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា មកពីកុលសម្ព័ន្ធយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីយ៉ែល ហាណានា មីសាអែល និងអសារា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះ មានពួកយូដាខ្លះ គឺមានដានីយ៉ែល១ ហាណានា១ មីសាអែល១ នឹងអ័សារា១ អាល់គីតាប ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីយ៉ែល ហាណានា មីសាអែល និងអសារា។ |
ស្ដេចមានរាជឱង្ការនឹងពួកគេ ហើយក្នុងចំណោមពួកគេទាំងអស់នោះ ទ្រង់រកមិនឃើញអ្នកណាផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះពួកគេក៏បានបម្រើនៅចំពោះស្ដេច។
បន្ទាប់មក ដានីយ៉ែលបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ហើយប្រាប់ដំណើររឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាមិត្តភក្ដិរបស់គាត់ឲ្យដឹង
អើយ៉ុកក៏នាំដានីយ៉ែលចូលទៅគាល់ស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលទ្រង់ដូច្នេះថា៖ “ខ្ញុំព្រះបាទរកបានមនុស្សម្នាក់ក្នុងចំណោមពួកជនជម្លៀសពីយូដា ដែលអាចជម្រាបការកាត់ស្រាយនោះថ្វាយព្រះរាជាបាន”។
ដូច្នេះ គេក៏នាំដានីយ៉ែលមកគាល់ស្ដេច នោះស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “តើអ្នកជាដានីយ៉ែល ជាម្នាក់ក្នុងចំណោមជនជម្លៀសពីយូដា ដែលស្ដេចជាបិតាយើងបាននាំមកពីយូដាឬ?
នៅពេលស្ដេចឮពាក្យទាំងនេះ ទ្រង់ក៏កើតទុក្ខក្រៃលែង ហើយទ្រង់តាំងព្រះទ័យនឹងរំដោះដានីយ៉ែល។ ទ្រង់បានខំប្រឹងប្រែងដើម្បីសង្គ្រោះគាត់រហូតដល់ថ្ងៃលិច។
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស’ ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីដានីយ៉ែល ឈរនៅទីវិសុទ្ធ——ចូរឲ្យអ្នកអានយល់ចុះ——
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស ’ ឈរនៅកន្លែងដែលមិនគួរឈរ——ចូរឲ្យអ្នកអានយល់ចុះ——ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ។