Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:17 - ព្រះគម្ពីរខ្មែរសាកល

17 បន្ទាប់មក ដានីយ៉ែល​បាន​ត្រឡប់ទៅ​ផ្ទះ​របស់ខ្លួន​វិញ ហើយ​ប្រាប់​ដំណើររឿង​នោះ​ដល់​ហាណានា មីសាអែល និង​អ័សារា ជា​មិត្តភក្ដិ​របស់គាត់​ឲ្យដឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បន្ទាប់​មក ដានី‌យ៉ែល​ក៏​វិល​ទៅ​ផ្ទះ​វិញ ជម្រាប​រឿង​នោះ​ដល់​ហាណា‌នា មីសា‌អែល និង​អ័‌សារា ជា​គូ​កន​របស់​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នា លោក​មីសា‌អែល និង​លោក​អសា‌រា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​ដានី‌យ៉ែល​ក៏​វិល​ទៅ​ឯ​ផ្ទះ ប្រាប់​រឿង​នោះ​ដល់​ហាណានា មីសា‌អែល នឹង​អ័សារា ជា​គូ‌កន​របស់​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បន្ទាប់​មក គាត់​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នា លោក​មីសា‌អែល និង​លោក​អសា‌រា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ដានីយ៉ែល​និយាយ​នឹង​មេការ​ដែល​មេ​មហាតលិក​បាន​តាំងឲ្យត្រួត​លើ​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ថា​៖


នោះ​ដានីយ៉ែល​ក៏​ចូលទៅ ហើយ​ទូល​សុំ​ស្ដេច​ឲ្យ​ប្រទាន​ពេល​ដល់​គាត់ ដើម្បី​បង្ហាញ​ការកាត់ស្រាយ​ដល់​ស្ដេច​។


មាន​ជនជាតិយូដា​ខ្លះ​ដែល​ព្រះករុណា​បាន​តាំង​លើ​ការងារ​ក្នុង​ខេត្ត​បាប៊ីឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​; ព្រះរាជា​អើយ មនុស្ស​ទាំងនេះ​មិន​បាន​អើពើ​នឹង​សេចក្ដីបង្គាប់​របស់ព្រះករុណា ហើយ​មិន​បាន​គោរពបម្រើ​ព្រះ​របស់ព្រះករុណា​ទេ ក៏​មិន​បាន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះករុណា​បាន​ដំឡើង​នោះ​ដែរ”។


ដោយហេតុនេះ យើង​ចេញ​សេចក្ដីបង្គាប់​ថា អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ដែល​និយាយ​ពាក្យប្រមាថ​ទាស់នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ នឹង​ត្រូវបាន​កាប់​ជា​ដុំ​ៗ ហើយ​ផ្ទះ​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​គំនរលាមក ដ្បិត​គ្មាន​ព្រះ​ដទៃ​ណា​ដែល​អាច​សង្គ្រោះ​ដូច្នេះ​បាន​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម