Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 1:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា មក​ពី​កុល‌សម្ព័ន្ធ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 រីឯ​ក្នុង​អ្នកទាំងនោះ មាន​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា ពី​កូនចៅ​យូដា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​ជា​ជន‌ជាតិ​យូដា គឺ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រីឯ​ក្នុង​ពួក​អ្នក​ទាំង​ប៉ុន្មាន​នោះ មាន​ពួក​យូដា​ខ្លះ គឺ​មាន​ដានី‌យ៉ែល​១ ហាណានា​១ មីសា‌អែល​១ នឹង​អ័សារា​១

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​ជា​ជន‌ជាតិ​យូដា គឺ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 1:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល និង​យ៉ូប បាន​នៅ​ក្នុង​ស្រុក​នោះ គង់​តែ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ


នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​ណូអេ ដានី‌យ៉ែល និង​យ៉ូប​បាន​នៅ​ក្នុង​ស្រុក​នោះ​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ គឺ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ នឹង​ជួយ​បាន​ព្រលឹង​របស់​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ។


អ្នក​មាន​ប្រាជ្ញា​លើស​ជាង​ដានី‌យ៉ែល​ទៅ​ទៀត គ្មាន​ការ​សម្ងាត់​ណា ដែល​លាក់​កំបាំង​នឹង​អ្នក​សោះ។


ស្ដេច​បាន​សន្ទនា​ជា‌មួយ​ពួក‌គេ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ឡើយ។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​បាន​ឈរ​នៅ​ចំពោះ​ស្តេច។


បន្ទាប់​មក ដានី‌យ៉ែល​ក៏​វិល​ទៅ​ផ្ទះ​វិញ ជម្រាប​រឿង​នោះ​ដល់​ហាណា‌នា មីសា‌អែល និង​អ័‌សារា ជា​គូ​កន​របស់​លោក


ពេល​នោះ អើយ៉ុក​ក៏​ប្រញាប់​ប្រញាល់​នាំ​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​ស្ដេច​ដូច្នេះ​ថា៖ «ទូល‌បង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ពួក​ឈ្លើយ​ពី​ស្រុក​យូដា ដែល​អាច​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។


ពេល​នោះ គេ​ក៏​នាំ​ដានី‌យ៉ែល​ចូល​មកចំពោះ​ស្តេច ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅកាន់​ដានី‌យ៉ែល​ថា៖ «តើ​លោក​ឈ្មោះ​ដានី‌យ៉ែល ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​សាសន៍​យូដា ដែលព្រះ​រាជា ជាព្រះ​បិតា​របស់​យើង បាន​‌នាំ​ពី​ស្រុក​យូដា​មក​នោះ​មែន​ឬ?


កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ព្រួយ​ព្រះ​ហឫ​ទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​គិត​រិះ​រកវិធី​ដើម្បី​រំ​ដោះ​ដានី‌យ៉ែល។ ស្ដេច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​លោក រហូត​ដល់​ថ្ងៃ​លិច។


«ដូច្នេះ ពេល​អ្នក​រាល់​គ្នា​ឃើញ​សេចក្តី​ដែល​ហោរា​ដានីយ៉ែល បាន​ថ្លែង​ទុក គឺ​ជា​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ)


«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម