ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
កិច្ចការ 8:28 - ព្រះគម្ពីរខ្មែរសាកល ហើយកំពុងជិះរទេះសេះរបស់ខ្លួនត្រឡប់ទៅវិញ ទាំងអានគម្ពីរព្យាការីអេសាយផង។ Khmer Christian Bible ហើយពេលគាត់កំពុងជិះរទេះសេះរបស់គាត់ត្រលប់ទៅវិញ គាត់ក៏អានបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរហោរាអេសាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរព្យាការី*អេសាយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកកំពុងតែជិះរថត្រឡប់ទៅវិញ ក៏មើលគម្ពីរហោរាអេសាយ អាល់គីតាប ហើយធ្វើដំណើរវិលត្រឡប់ទៅវិញដោយជិះរទេះសេះ ទាំងអានគីតាបណាពីអេសាយផង។ |
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ទូលបង្គំមានប្រាជ្ញាជាងអស់អ្នកដែលបង្រៀនទូលបង្គំ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះអង្គជាទីសញ្ជឹងគិតរបស់ទូលបង្គំ។
និមិត្តរបស់អេសាយកូនរបស់អ័ម៉ូស ដែលគាត់បានឃើញទាក់ទងនឹងយូដា និងយេរូសាឡិម នៅសម័យអូសៀស យ៉ូថាម អ័ហាស និងហេសេគា ជាស្ដេចនៃយូដា:
ដូចដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការីអេសាយថា: “មានសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ!
គេក៏យកគម្ពីរព្យាការីអេសាយឲ្យព្រះអង្គ។ នៅពេលព្រះអង្គលាក្រាំងនោះ ក៏រកឃើញកន្លែងមួយដែលមានសរសេរទុកមកថា:
នៅពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា ប៉ូលក៏និយាយមួយពាក្យទៀតថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងដល់ដូនតារបស់អ្នករាល់គ្នា តាមរយៈព្យាការីអេសាយត្រូវហើយ
គាត់ក៏ក្រោកឡើង ចេញដំណើរទៅ។ ពេលនោះ មើល៍! មានមហាតលិកជនជាតិអេត្យូពីម្នាក់ ជាមន្ត្រីរាជវាំងរបស់កានដេសមហាក្សត្រិយានីនៃអេត្យូពី លោកត្រួតលើរាជ្យទ្រព្យទាំងមូលរបស់ព្រះនាង។ លោកបានមកយេរូសាឡិមដើម្បីថ្វាយបង្គំ
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។