ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។
កិច្ចការ 6:6 - ព្រះគម្ពីរខ្មែរសាកល ពួកគេឲ្យអ្នកទាំងនោះឈរនៅមុខពួកសាវ័ក ហើយពួកសាវ័កក៏អធិស្ឋាន ទាំងដាក់ដៃលើពួកគេ។ Khmer Christian Bible ពួកគេបាននាំអ្នកទាំងនោះមកឈរនៅចំពោះមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋានដោយដាក់ដៃលើអ្នកទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំអ្នកទាំងនេះមកឈរនៅមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋាន ហើយដាក់ដៃលើគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ*ពីលើអ្នកទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏នាំអ្នកទាំងនោះមកនៅចំពោះមុខពួកសាវក កាលពួកសាវកបានអធិស្ឋានរួចហើយ នោះក៏ដាក់ដៃលើអ្នកទាំង៧នាក់នោះ អាល់គីតាប គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាទូរអា ហើយដាក់ដៃពីលើអ្នកទាំងនោះ។ |
ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។
ពួកគេក៏អធិស្ឋានថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ចិត្តរបស់មនុស្សគ្រប់គ្នា។ សូមសម្ដែងថាព្រះអង្គបានជ្រើសរើសអ្នកណាពីអ្នកទាំងពីរនេះផង
ដូច្នេះ ក្រោយពីតមអាហារ អធិស្ឋាន និងដាក់ដៃលើបារណាបាសនិងសូល ពួកគេក៏ចាត់អ្នកទាំងពីរឲ្យទៅ។
បន្ទាប់មក ប៉ូលដាក់ដៃលើពួកគេ នោះព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកលើពួកគេ ហើយពួកគេចាប់ផ្ដើមនិយាយភាសាដទៃ និងព្យាករ។
ហើយឃើញបុរសម្នាក់ឈ្មោះអាណានាសនៅក្នុងនិមិត្តចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ”។
ដូច្នេះ អាណានាសក៏ចេញទៅ ហើយចូលទៅក្នុងផ្ទះនោះ រួចដាក់ដៃលើសូល និយាយថា៖ “សូលជាបងប្អូនអើយ ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមក គឺព្រះយេស៊ូវដែលលេចមកដល់អ្នក តាមផ្លូវដែលអ្នកបានធ្វើដំណើរមកនោះ ដើម្បីឲ្យអ្នកបានមើលឃើញវិញ ព្រមទាំងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធផង”។
កុំធ្វើព្រងើយនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលប្រទានមកអ្នក តាមរយៈពាក្យព្យាករ ជាមួយនឹងការដាក់ដៃរបស់ពួកចាស់ទុំ។
កុំដាក់ដៃលើអ្នកណាជាប្រញាប់ឡើយ ហើយក៏កុំឲ្យមានចំណែកក្នុងបាបរបស់អ្នកដទៃដែរ។ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។
ហេតុនេះហើយបានជាខ្ញុំសូមរំលឹកអ្នកឲ្យអុជភ្លើងនៃអំណោយទានរបស់ព្រះឲ្យឆេះឡើងវិញ។ អំណោយទាននេះមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំ។
សេចក្ដីបង្រៀនអំពីពិធីលាងសម្អាត ការដាក់ដៃ ការរស់ឡើងវិញរបស់មនុស្សស្លាប់ និងការជំនុំជម្រះដ៏អស់កល្បជានិច្ចនោះឡើយ។