“ចូរស្រែកអស់ពីបំពង់ក កុំទប់ឡើយ! ចូរបន្លឺសំឡេងរបស់អ្នកឡើងដូចជាស្នែង ចូរប្រកាសដល់ប្រជារាស្ត្ររបស់យើងនូវការបំពានរបស់ពួកគេ និងដល់វង្សត្រកូលយ៉ាកុបនូវបាបរបស់ពួកគេ។
កិច្ចការ 5:20 - ព្រះគម្ពីរខ្មែរសាកល “ចូរទៅ ហើយឈរនៅក្នុងព្រះវិហារ ប្រាប់ប្រជាជននូវអស់ទាំងព្រះបន្ទូលនៃជីវិតនេះ”។ Khmer Christian Bible «ចូរទៅ ហើយឈរប្រកាសប្រាប់ប្រជាជននៅក្នុងព្រះវិហារអំពីអស់ទាំងព្រះបន្ទូលនៃជីវិតនេះចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរទៅឈរក្នុងព្រះវិហារ ហើយប្រកាសឲ្យប្រជាជនស្ដាប់ គ្រប់ទាំងព្រះបន្ទូលនៃជីវិតនេះទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ* ហើយប្រកាសព្រះបន្ទូលទាំងអស់ ដែលផ្ដល់ជីវិតនេះ ឲ្យប្រជាជនស្ដាប់ទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្តាជនស្តាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ អាល់គីតាប «សូមអញ្ជើញទៅឈរក្នុងម៉ាស្ជិទ ហើយប្រកាសបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ទៅ»។ |
“ចូរស្រែកអស់ពីបំពង់ក កុំទប់ឡើយ! ចូរបន្លឺសំឡេងរបស់អ្នកឡើងដូចជាស្នែង ចូរប្រកាសដល់ប្រជារាស្ត្ររបស់យើងនូវការបំពានរបស់ពួកគេ និងដល់វង្សត្រកូលយ៉ាកុបនូវបាបរបស់ពួកគេ។
អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮនៅក្បែរត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះចុះ។
បន្ទាប់ពីព្រះយេស៊ូវយាងមកដល់ព្រះវិហារ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ខណៈដែលព្រះអង្គកំពុងបង្រៀន ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នក?”។
ខ្ញុំដឹងថា សេចក្ដីបង្គាប់របស់ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ ដូច្នេះ អ្វីៗដែលខ្ញុំនិយាយ គឺខ្ញុំនិយាយយ៉ាងនោះដូចដែលព្រះបិតាបានប្រាប់ខ្ញុំ”៕
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
ដ្បិតព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានផ្ដល់ឲ្យពួកគេហើយ ពួកគេក៏ទទួលយក ហើយដឹងពិតប្រាកដថា ទូលបង្គំមកពីព្រះអង្គ ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
ព្រះយេស៊ូវទ្រង់តបនឹងលោកថា៖“ខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នា ហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយ។
គឺព្រះវិញ្ញាណទេតើ ដែលផ្ដល់ជីវិត រីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ និងជាជីវិត។
ស៊ីម៉ូនពេត្រុសទូលតបនឹងព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅរកនរណា? ព្រះអង្គទ្រង់មានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។
គាត់នឹងប្រាប់អ្នកនូវសេចក្ដីដែលនឹងធ្វើឲ្យអ្នក និងក្រុមគ្រួសារទាំងមូលរបស់អ្នកបានសង្គ្រោះ’។
“បងប្អូន ដែលជាកូនចៅនៃពូជពង្សអ័ប្រាហាំ និងពួកអ្នកដែលកោតខ្លាចព្រះក្នុងចំណោមអ្នករាល់គ្នាអើយ! ព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះបានប្រទានមកយើងហើយ។