ពួកគេនឹងនៅតែបង្កើតផ្លែក្នុងវ័យចាស់ជរា ពួកគេនឹងមានជាតិទឹកច្រើន ហើយខៀវខ្ចីជានិច្ច
កិច្ចការ 21:16 - ព្រះគម្ពីរខ្មែរសាកល មានសិស្សខ្លះពីសេសារាបានរួមដំណើរជាមួយយើងដែរ ទាំងនាំយើងទៅស្នាក់នៅជាមួយអ្នកស៊ីពរ៍ម្នាក់ឈ្មោះម្ន៉ាសុន ដែលជាសិស្សដំបូង។ Khmer Christian Bible ហើយមានសិស្សខ្លះមកពីក្រុងសេសារា បានធ្វើដំណើរទៅជាមួយយើងដែរ ព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុន ជាសិស្សដំបូងម្នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសិស្សខ្លះពីក្រុងសេសារាបានរួមដំណើរជាមួយយើង ហើយនាំយើងទៅផ្ទះរបស់លោកម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សចាស់ ដែលយើងត្រូវស្នាក់នៅផ្ទះរបស់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*នៅក្រុងសេសារាខ្លះបានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះ ម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្ស*តាំងដើមដំបូងមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានសិស្សខ្លះពីសេសារាទៅជាមួយនឹងយើងដែរ បាននាំទាំងមនុស្សម្នាក់ ឈ្មោះម៉្នាសុន ជាសិស្សចាស់ ពីកោះគីប្រុស ដែលយើងរាល់គ្នាត្រូវស្នាក់នៅក្នុងផ្ទះគាត់ទៅផង អាល់គីតាប ពួកសិស្សនៅក្រុងសេសារាខ្លះ បានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សតាំងដើមដំបូងមក។ |
ពួកគេនឹងនៅតែបង្កើតផ្លែក្នុងវ័យចាស់ជរា ពួកគេនឹងមានជាតិទឹកច្រើន ហើយខៀវខ្ចីជានិច្ច
នៅថ្ងៃបន្ទាប់មកទៀតពួកគេបានចូលទៅសេសារា។ រីឯកូនេលាសកំពុងរង់ចាំពួកគេ ដោយបានហៅសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់លោកមកដែរ។
ដូច្នេះ គាត់ក៏បង្គាប់ឲ្យពួកគេទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក ពួកគេសុំពេត្រុសឲ្យស្នាក់នៅប៉ុន្មានថ្ងៃទៀត៕
គ្រានោះ ពួកអ្នកដែលត្រូវបានកម្ចាត់កម្ចាយដោយសារតែទុក្ខវេទនាដែលកើតឡើងពីរឿងស្ទេផាន ក៏ទៅរហូតដល់ហ្វេនីស៊ី ស៊ីពរ៍ និងអាន់ទីយ៉ូក។ ពួកគេមិនប្រកាសព្រះបន្ទូលដល់អ្នកណាឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ។
ពេលនោះ មានការប្រកែកគ្នាយ៉ាងខ្លាំងកើតឡើង រហូតដល់អ្នកទាំងពីរបែកផ្លូវគ្នា។ បារណាបាសក៏យកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅស៊ីពរ៍។
ក្រោយពីមានការដេញដោលគ្នាជាច្រើន ពេត្រុសក៏ក្រោកឡើង និយាយនឹងពួកគេថា៖ “បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា តាំងពីគ្រាដំបូង ព្រះបានជ្រើសរើសពីចំណោមអ្នករាល់គ្នា ឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អតាមរយៈមាត់របស់ខ្ញុំ ហើយបានជឿ។
នៅថ្ងៃបន្ទាប់ យើងចេញដំណើរទៅដល់សេសារា។ យើងបានចូលទៅក្នុងផ្ទះរបស់ភីលីពអ្នកផ្សាយដំណឹងល្អ ជាម្នាក់ក្នុងអ្នកជំនួយប្រាំពីរនាក់ ហើយស្នាក់នៅជាមួយគាត់។
មានពួកលេវីម្នាក់ ឈ្មោះយ៉ូសែប ស្រុកកំណើតនៅស៊ីពរ៍ ដែលពួកសាវ័កហៅថា បារណាបាស (បារណាបាស មានអត្ថន័យប្រែថា កូននៃការកម្សាន្តចិត្ត)
រីឯភីលីពវិញ គេឃើញគាត់នៅអាសូត។ គាត់ដើរចុះឡើងទាំងផ្សាយដំណឹងល្អដល់ទីក្រុងទាំងអស់ រហូតមកដល់សេសារា៕
សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
ក៏ខ្ញុំសុខចិត្តសូមអង្វរអ្នកវិញ ដោយសារតែសេចក្ដីស្រឡាញ់។ ខ្ញុំ ប៉ូល ក្នុងនាមជាមនុស្សចាស់បែបនេះ ហើយឥឡូវនេះជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវទៀតផង——