Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:16 - Khmer Christian Bible

16 ហើយ​មាន​សិស្ស​ខ្លះ​មក​ពី​ក្រុង​សេសារា​ បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​យើង​ដែរ​ ព្រមទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​អ្នក​កោះ​គីប្រុស​ម្នាក់​ឈ្មោះ​ម៉្នាសុន​ ជា​សិស្ស​ដំបូង​ម្នាក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 មាន​សិស្ស​ខ្លះ​ពី​សេសារា​បាន​រួមដំណើរ​ជាមួយ​យើង​ដែរ ទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ជាមួយ​អ្នកស៊ីពរ៍​ម្នាក់​ឈ្មោះ​ម្ន៉ាសុន ដែល​ជា​សិស្ស​ដំបូង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មាន​សិស្ស​ខ្លះ​ពី​ក្រុង​សេ‌សារា​បាន​រួម​ដំណើរ​ជា‌មួយ​យើង ហើយ​នាំ​យើង​ទៅ​ផ្ទះ​របស់​លោក​ម៉្នាសុន ជា​អ្នកកោះ​គីប្រុស និង​ជា​សិស្ស​ចាស់ ដែល​យើង​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​សិស្ស*​នៅ​ក្រុង​សេសារា​ខ្លះ​បាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស*​តាំង​ដើម​ដំបូង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ក៏​មាន​សិស្ស​ខ្លះ​ពី​សេសារា​ទៅ​ជា​មួយ​នឹង​យើង​ដែរ បាន​នាំ​ទាំង​មនុស្ស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​សិស្ស​ចាស់ ពី​កោះ​គីប្រុស ដែល​យើង​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​គាត់​ទៅ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពួក​សិស្ស​នៅ​ក្រុង​សេសារា​ខ្លះ បាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស​តាំង​ដើម​ដំបូង​មក។

សូមមើលជំពូក ចម្លង




កិច្ចការ 21:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​បន្ទាប់​ យើង​ចេញ​ដំណើរ​ទៀត​ ហើយ​មក​ដល់​ក្រុង​សេសារា​ រួច​ក៏​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព​ ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ម្នាក់​ ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំពីរ។​


ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ​ ដ្បិត​ប៉ូល​ខ្ញុំ​ជា​មនុស្ស​ចាស់​ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ទៀត​


សូម​ជម្រាបសួរ​ដល់​លោក​អាន់ត្រូនីក​ និង​នាង​យូនាស​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ និង​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដែរ​ អ្នក​ទាំង​ពីរ​ជា​អ្នក​ដែល​មាន​កេរិ៍្ដ​ឈ្មោះ​ក្នុង​ចំណោម​ពួក​សាវក​ ព្រមទាំង​បាន​ជឿ​ព្រះគ្រិស្ដ​មុន​ខ្ញុំ​ទៀត​ផង។​


ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ដូច្នេះ​ ពួកគេ​ក៏​ចែក​ផ្លូវ​គ្នា​ គឺ​លោក​បារណាបាស​បាន​យក​លោក​ម៉ាកុស​ចុះ​សំពៅ​ជាមួយ​ទៅ​កោះ​គីប្រុស​


រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ដោយសារ​ការ​បៀតបៀន​ ដែល​បាន​កើតឡើង​ដល់​លោក​ស្ទេផាន​ ពួកគេ​បាន​ទៅ​ដល់​ស្រុក​ភេនីស​ កោះ​គីប្រុស​ និង​ក្រុង​អាន់ទីយ៉ូក​ ហើយ​មិន​បាន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នក​ផ្សេង​ឡើយ​ លើកលែង​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​


ហើយ​គាត់​ក៏​បង្គាប់​ពួកគេ​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ។​ បន្ទាប់មក​ពួកគេ​ក៏​សុំ​ឲ្យ​គាត់​ស្នាក់នៅ​ជា​ច្រើន​ថ្ងៃ​ទៀត។​


នៅ​ថ្ងៃ​បន្ទាប់​ ពួកគេ​ក៏​ចូល​មក​ដល់​ក្រុង​សេសារា។​ រីឯ​លោក​កូនេលាស​វិញ​ បាន​រង់ចាំ​ពួកគេ​ដោយ​បាន​ហៅ​សាច់ញាតិ​ និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​មក​ជួបជុំ​គ្នា​រួច​ជា​ស្រេច។​


រីឯ​លោក​ភីលីព​វិញ​ គេ​បាន​ឃើញ​គាត់​នៅ​ឯ​ក្រុង​អាសូត​ ហើយ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ គាត់​ក៏​ប្រកាស​ដំណឹង​ល្អ​ក្នុង​ក្រុង​ទាំង​អស់​ រហូត​ទាល់​តែ​គាត់​បាន​មក​ដល់​ក្រុង​សេសារា។​


រីឯ​លោក​យ៉ូសែប​ដែល​ពួក​សាវក​ហៅ​ថា​ បារណាបាស​ ប្រែ​ថា​ «កូន​នៃ​សេចក្ដី​លើក​ទឹកចិត្ដ»​ ជា​ពួក​លេវី​ កើត​នៅ​កោះ​គីប្រុស​


ក្រោយពី​បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​មក​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ បងប្អូន​ដឹង​ហើយ​ថា​ តាំង​ពី​គ្រា​មុន​ ព្រះជាម្ចាស់​បាន​ជ្រើសរើស​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គឺ​តាមរយៈ​មាត់​របស់​ខ្ញុំ​ សាសន៍​ដទៃ​បាន‍​ឮ​ព្រះបន្ទូល​នៃ​ដំណឹង​ល្អ​ ហើយ​ជឿ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម