ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
កិច្ចការ 20:38 - ព្រះគម្ពីរខ្មែរសាកល ពួកគេឈឺផ្សាក្នុងចិត្ត ជាពិសេសចំពោះពាក្យដែលប៉ូលនិយាយថា ពួកគេនឹងមិនឃើញមុខគាត់ទៀតឡើយ។ បន្ទាប់មក ពួកគេជូនដំណើរគាត់ទៅដល់សំពៅ៕ Khmer Christian Bible ដោយព្រួយចិត្តចំពោះពាក្យដែលគាត់និយាយថា ពួកគេនឹងលែងឃើញមុខគាត់ទៀតហើយ រួចពួកគេក៏ជូនដំណើរគាត់ទៅដល់សំពៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងមានចិត្តព្រួយនឹងពាក្យដែលលោកមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោកទៅដល់សំពៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាពិសេស គេព្រួយចិត្តមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោករហូតដល់សំពៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងមានសេចក្ដីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ រួចក៏ជូនគាត់ទៅដល់សំពៅ។ អាល់គីតាប ជាពិសេស គេព្រួយចិត្ដមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខគាត់ទៀតហើយ។ បន្ទាប់មកគេក៏ជូនដំណើរគាត់រហូតដល់សំពៅ។ |
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
“ឥឡូវនេះ មើល៍! ខ្ញុំដឹងថាអ្នករាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ គឺអ្នកទាំងអស់គ្នាដែលខ្ញុំដើរចុះឡើងប្រកាសអាណាចក្ររបស់ព្រះដល់នោះ!
មានសិស្សខ្លះពីសេសារាបានរួមដំណើរជាមួយយើងដែរ ទាំងនាំយើងទៅស្នាក់នៅជាមួយអ្នកស៊ីពរ៍ម្នាក់ឈ្មោះម្ន៉ាសុន ដែលជាសិស្សដំបូង។
ប៉ុន្តែដល់ពេលថ្ងៃទាំងនោះកន្លងផុតទៅ យើងក៏បន្តដំណើរចេញទៅទៀត។ ពួកគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនៗ បានជូនដំណើរយើងរហូតដល់ខាងក្រៅទីក្រុង។ ក្រោយពីលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
ទាក់ទងនឹងអ្នកនេះ ខ្ញុំគ្មានអ្វីច្បាស់លាស់សរសេរថ្វាយព្រះចៅអធិរាជទេ ដូច្នេះខ្ញុំបាននាំគាត់ចេញមកនៅមុខអស់លោក ជាពិសេសនៅមុខព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីឲ្យខ្ញុំមានរឿងខ្លះនឹងសរសេរ នៅពេលបានសួរចម្លើយគាត់ហើយ។
ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់ឡើយ។ ផ្ទុយទៅវិញ សូមជូនដំណើរគាត់ដោយសុខសាន្តចុះ ដើម្បីឲ្យគាត់បានមកដល់ខ្ញុំ ពីព្រោះខ្ញុំកំពុងរង់ចាំគាត់ជាមួយបងប្អូនឯទៀត។
ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។