ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។
កិច្ចការ 18:13 - ព្រះគម្ពីរខ្មែរសាកល រួចចោទថា៖ “អ្នកនេះបញ្ចុះបញ្ចូលគេឲ្យថ្វាយបង្គំព្រះ ផ្ទុយនឹងក្រឹត្យវិន័យ”។ Khmer Christian Bible ដោយចោទថា៖ «អ្នកនេះកំពុងតែបញ្ចុះបញ្ចូលមនុស្សឲ្យថ្វាយបង្គំព្រះជាម្ចាស់ផ្ទុយនឹងច្បាប់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងចោទថា៖ «អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះផ្ទុយនឹងច្បាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះខុសច្បាប់ អាល់គីតាប ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំអុលឡោះ តាមរបៀបមួយខុសហ៊ូកុំ»។ |
ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។
ប៉ុន្តែប្រសិនបើជាបញ្ហាអំពីពាក្យសម្ដី ឬឈ្មោះ ឬអ្វីដែលទាក់ទងនឹងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ចូរដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនចង់ធ្វើជាចៅក្រមក្នុងរឿងទាំងនេះទេ”។
គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។
ទាំងស្រែកឡើងថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! មកជួយគ្នា! ជននេះហើយ ជាម្នាក់ដែលបង្រៀនទាស់នឹងប្រជាជន ក្រឹត្យវិន័យ និងកន្លែងនេះ ដល់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង។ លើសពីនេះទៅទៀត វាបាននាំជនជាតិក្រិកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីវិសុទ្ធនេះសៅហ្មង”។
ប៉ូលឆ្លើយការពារខ្លួនថា៖ “ខ្ញុំមិនបានប្រព្រឹត្តបាបទាស់នឹងក្រឹត្យវិន័យរបស់ជនជាតិយូដា ទាស់នឹងព្រះវិហារ ឬទាស់នឹងសេសារឡើយ”។
ពួកគេបានតាំងសាក្សីភូតភរឲ្យនិយាយថា៖ “ជននេះនិយាយពាក្យប្រមាថទាស់នឹងទីវិសុទ្ធនេះ ព្រមទាំងនិយាយទាស់នឹងក្រឹត្យវិន័យឥតឈប់ឈរ។