Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:13 - អាល់គីតាប

13 ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​អុលឡោះ តាម​របៀប​មួយ​ខុស​ហ៊ូកុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 រួច​ចោទ​ថា​៖ “អ្នកនេះ​បញ្ចុះបញ្ចូល​គេ​ឲ្យ​ថ្វាយបង្គំ​ព្រះ ផ្ទុយនឹង​ក្រឹត្យវិន័យ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ដោយ​ចោទ​ថា៖​ «អ្នក​នេះ​កំពុង​តែ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ផ្ទុយ​នឹង​ច្បាប់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ទាំង​ចោទ​ថា៖ «អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ផ្ទុយ​នឹង​ច្បាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ‌បង្គំ​ព្រះ​ខុស​ច្បាប់

សូមមើលជំពូក ចម្លង




កិច្ចការ 18:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​ហ៊ូកុំ​ហើយ​តាម​ហ៊ូកុំ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​បុត្រា​របស់​អុលឡោះ​»។


ប៉ុន្ដែ បើ​ជា​រឿង​ជជែក​វែក​ញែក​ស្ដី​អំពី​ពាក្យ‌ពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ហ៊ូកុំ​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។


រៀង​រាល់​ថ្ងៃ​ជំអាត់ គាត់​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។


ពួក​គេ​ស្រែក​ឡើង​ថា៖ «បង​ប្អូន​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀន‌ប្រដៅ​មនុស្ស‌ម្នា​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ប្រឆាំង​នឹង​ហ៊ូកុំ ហើយ​ប្រឆាំង​នឹង​ម៉ាស្ជិទ។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ម៉ាស្ជិទ គឺ​បង្អាប់​បង្អោន​ទី​កន្លែង​ដ៏​វិសុទ្ធ​នេះ»។


លោក​ប៉ូល​មាន​ប្រសាសន៍​ការ‌ពារ​ខ្លួន​ថា៖ «ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ដ​អ្វី​ខុស​នឹង​ហ៊ូកុំ​របស់​សាសន៍​យូដា ខុស​នឹង​ម៉ាស្ជិទ ឬ​ក៏​ខុស​នឹង​ស្តេច​អធិ‌រាជ​ឡើយ»។


គេ​នាំ​សាក្សី​ក្លែង‌ក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ម៉ាស្ជិទ ប្រឆាំង​នឹង​ហ៊ូកុំ ឥត​ឈប់​ឈរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម