ពួកគេនិយាយគ្នាថា៖ “នៅពេលព្រះអង្គមានបន្ទូលនឹងយើងនៅតាមផ្លូវ និងនៅពេលព្រះអង្គពន្យល់គម្ពីរដល់យើង តើចិត្តរបស់យើងមិនបានឆេះឆួលទេឬ?”។
កិច្ចការ 17:3 - ព្រះគម្ពីរខ្មែរសាកល ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ គាត់និយាយទៀតថា៖ “ព្រះយេស៊ូវនេះដែលខ្ញុំកំពុងប្រកាសដល់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ”។ Khmer Christian Bible ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រិស្ដត្រូវតែរងទុក្ខ ហើយរស់ពីការសោយទិវង្គតឡើងវិញ រួចគាត់និយាយទៀតថា៖ «ព្រះយេស៊ូដែលខ្ញុំកំពុងប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រិស្ដ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងពន្យល់បញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយមានប្រសាសន៍ថា៖ «ព្រះយេស៊ូវដែលខ្ញុំប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រីស្ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្តត្រូវតែរងទុក្ខវេទនា និងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ត គឺព្រះយេស៊ូដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ អាល់គីតាប គាត់បរិយាយពន្យល់ប្រាប់គេថា អាល់ម៉ាហ្សៀសត្រូវតែរងទុក្ខវេទនា និងរស់ឡើងវិញ។ គាត់មានប្រសាសន៍ថា៖ «អាល់ម៉ាហ្សៀស គឺអ៊ីសាដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ |
ពួកគេនិយាយគ្នាថា៖ “នៅពេលព្រះអង្គមានបន្ទូលនឹងយើងនៅតាមផ្លូវ និងនៅពេលព្រះអង្គពន្យល់គម្ពីរដល់យើង តើចិត្តរបស់យើងមិនបានឆេះឆួលទេឬ?”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ទាំងនេះជាពាក្យរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺថាសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីខ្ញុំ ក្នុងក្រឹត្យវិន័យរបស់ម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើង ត្រូវតែបានបំពេញឲ្យសម្រេច”។
ហើយមានបន្ទូលថា៖“មានសរសេរទុកមកដូច្នេះថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ ហើយនៅថ្ងៃទីបី ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់
ពេលនោះ ពួកគេមិនទាន់យល់បទគម្ពីរដែលថា ព្រះអង្គត្រូវតែមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ពេលគង់នៅជាមួយពួកគេ ព្រះយេស៊ូវទ្រង់បង្គាប់ពួកគេថា៖“កុំចាកចេញពីយេរូសាឡិមឡើយ ផ្ទុយទៅវិញ ចូររង់ចាំសេចក្ដីសន្យារបស់ព្រះបិតា ដែលអ្នករាល់គ្នាបានឮពីខ្ញុំហើយ
ដ្បិតគាត់បានជជែកផ្ចាញ់ជនជាតិយូដាយ៉ាងក្លៀវក្លានៅកន្លែងសាធារណៈ ដោយបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទ៕
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
ប៉ុន្តែព្រះបានបំពេញឲ្យសម្រេចយ៉ាងនេះ នូវសេចក្ដីដែលព្រះអង្គទ្រង់ប្រកាសទុកមុនតាមរយៈមាត់របស់ព្យាការីទាំងអស់ថា ព្រះគ្រីស្ទរបស់ព្រះអង្គត្រូវរងទុក្ខ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សូលទទួលកម្លាំងកាន់តែខ្លាំងឡើង ហើយផ្ចាញ់ផ្ចាលជនជាតិយូដាដែលរស់នៅដាម៉ាស់ ដោយបញ្ជាក់ថាព្រះយេស៊ូវនេះហើយជាព្រះគ្រីស្ទ។
ឱ អ្នកកាឡាទីដ៏ល្ងង់ខ្លៅអើយ! តើនរណាបានធ្វើអំពើដាក់អ្នករាល់គ្នា? តើព្រះយេស៊ូវគ្រីស្ទដែលត្រូវគេឆ្កាង មិនត្រូវបានពណ៌នាយ៉ាងច្បាស់នៅចំពោះភ្នែកអ្នករាល់គ្នាទេឬ?