អ្នកយាមឆ្លើយថា៖ “ពេលព្រឹកកំពុងតែមក ហើយពេលយប់ក៏មកទៀតដែរ។ បើអ្នកចង់សួរ ចូរសួរចុះ! ចូរត្រឡប់មកទៀតចុះ”។
កិច្ចការ 17:19 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏នាំប៉ូលយកទៅសភាអើរីយ៉ូសប៉ាគូស ហើយសួរគាត់ថា៖ “តើយើងអាចដឹងសេចក្ដីបង្រៀនថ្មីនេះ ដែលលោកកំពុងប្រកាស ថាជាសេចក្ដីបង្រៀនដូចម្ដេច បានឬទេ? Khmer Christian Bible ដូច្នេះ ពួកគេក៏នាំគាត់ទៅជួបនឹងក្រុមប្រឹក្សានៅទួលអើរីយ៉ូស ហើយសួរថា៖ «តើអ្នកអាចប្រាប់យើងឲ្យយល់អំពីសេចក្ដីបង្រៀនថ្មីដែលអ្នកកំពុងប្រកាសនេះបានដែរឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏នាំលោកទៅភ្នំអើរីយ៉ូស សួរថា៖ «តើយើងអាចដឹងពីសេចក្ដីបង្រៀនថ្មី ដែលលោកប្រកាសនេះបានឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់ឲ្យយើងដឹងអំពីលទ្ធិថ្មី ដែលលោកបង្រៀននោះបានឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំយកគាត់ទៅឯភ្នំអើរីយ៉ូសសួរថា តើយើងអាចនឹងដឹងជាសេចក្ដីបង្រៀនថ្មី ដែលអ្នកអធិប្បាយនេះជាយ៉ាងណាបានឬទេ អាល់គីតាប គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកគាត់ថា៖ «តើអ្នកអាចប្រាប់ឲ្យយើងដឹង អំពីលទ្ធិថ្មីដែលអ្នកបង្រៀននោះបានឬទេ? |
អ្នកយាមឆ្លើយថា៖ “ពេលព្រឹកកំពុងតែមក ហើយពេលយប់ក៏មកទៀតដែរ។ បើអ្នកចង់សួរ ចូរសួរចុះ! ចូរត្រឡប់មកទៀតចុះ”។
ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅចំពោះបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ និងដល់ពួកសាសន៍ដទៃ។
មនុស្សទាំងអស់ក៏ស្ងើច ដូច្នេះពួកគេសួរគ្នាថា៖ “តើនេះជាអ្វី? ជាសេចក្ដីបង្រៀនថ្មីប្រកបដោយសិទ្ធិអំណាច! លោកបញ្ជាពួកវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់បង្គាប់លោក!”។
“ខ្ញុំផ្ដល់សេចក្ដីបង្គាប់ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នា អ្នករាល់គ្នាក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
ដ្បិតលោកបាននាំសេចក្ដីចម្លែកដល់ត្រចៀករបស់យើង ដូច្នេះយើងចង់ដឹងថាសេចក្ដីទាំងនេះមានន័យដូចម្ដេច”។
ដូច្នេះ ប៉ូលក្រោកឈរនៅកណ្ដាលសភាអើរីយ៉ូសប៉ាគូស ហើយនិយាយថា៖ “អស់លោកជាអ្នកអាថែនអើយ ខ្ញុំយល់ឃើញថាអស់លោកខ្ជាប់ខ្ជួននឹងសាសនា ក្នុងគ្រប់ជំពូក។
មានមនុស្សខ្លះបានជឿ ក៏ចូលរួមជាមួយគាត់។ ក្នុងអ្នកទាំងនោះមានឌេវនីសសមាជិកសភាអើរីយ៉ូសប៉ាគូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកឯទៀតៗដែលនៅជាមួយអ្នកទាំងនោះដែរ៕
មេបញ្ជាការបានដឹកដៃយុវជននោះ ចេញទៅដោយឡែក ហើយសួរថា៖ “តើមានរឿងអ្វីដែលត្រូវប្រាប់ខ្ញុំ?”។
ប៉ុន្មានថ្ងៃក្រោយមក ភេលីចបានមកជាមួយទ្រូស៊ីលប្រពន្ធរបស់លោក ដែលជាជនជាតិយូដា។ លោកក៏ហៅប៉ូលមក ហើយស្ដាប់គាត់និយាយអំពីជំនឿលើព្រះគ្រីស្ទយេស៊ូវ។
ពេលនោះ អ័គ្រីប៉ាមានរាជឱង្ការនឹងភេស្ទុសថា៖ “ខ្លួនខ្ញុំផ្ទាល់ក៏ចង់ស្ដាប់បុរសនោះដែរ”។ ភេស្ទុសទូលថា៖ “ព្រះករុណានឹងបានស្ដាប់គាត់ នៅថ្ងៃស្អែក”។
ពេលនោះ អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯងបាន”។ ប៉ូលក៏លាតដៃ ហើយចាប់ផ្ដើមឆ្លើយការពារខ្លួនថា៖