យ៉ូសែបអ្នកអើរីម៉ាថេបានមក ហើយចូលទៅជួបពីឡាត់ដោយក្លាហាន រួចសុំយកព្រះសពព្រះយេស៊ូវ។ យ៉ូសែបជាសមាជិកក្រុមប្រឹក្សាដែលមានកេរ្តិ៍ឈ្មោះល្អ ហើយខ្លួនគាត់ផ្ទាល់ក៏រង់ចាំអាណាចក្ររបស់ព្រះ។
កិច្ចការ 17:12 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ មានមនុស្សជាច្រើនក្នុងចំណោមពួកគេបានជឿ ថែមទាំងមានស្ត្រី និងបុរសជនជាតិក្រិកដែលមានឋានៈខ្ពស់ចំនួនមិនតិចដែរ បានជឿ។ Khmer Christian Bible ដូច្នេះហើយ ពួកគេជាច្រើនក៏ជឿ មានទាំងបុរសស្ដ្រីជនជាតិក្រេក ដែលមានមុខមាត់ជាច្រើនផងដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ក្នុងចំណោមពួកគេ មានមនុស្សជាច្រើនបានជឿ មានទាំងស្ត្រីទាំងបុរសអ្នកមុខអ្នកការសាសន៍ក្រិកជាច្រើនបានជឿដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមពួកគេ មានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ មានពួកគេ នឹងពួកស្រីសាសន៍ក្រេក ជាអ្នកមុខអ្នកការជាច្រើនជឿ ក៏មានប្រុសៗក្រែលដែរ អាល់គីតាប ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ដ្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។ |
យ៉ូសែបអ្នកអើរីម៉ាថេបានមក ហើយចូលទៅជួបពីឡាត់ដោយក្លាហាន រួចសុំយកព្រះសពព្រះយេស៊ូវ។ យ៉ូសែបជាសមាជិកក្រុមប្រឹក្សាដែលមានកេរ្តិ៍ឈ្មោះល្អ ហើយខ្លួនគាត់ផ្ទាល់ក៏រង់ចាំអាណាចក្ររបស់ព្រះ។
ប្រសិនបើអ្នកណាចង់ប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្ដីបង្រៀននេះថាតើមកពីព្រះ ឬក៏ខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
កាលមួយមានកើតឡើងដូច្នេះ: នៅអ៊ីកូនាម ប៉ូលនិងបារណាបាសនាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដោយរបៀបដែលធ្វើឲ្យទាំងជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនសន្ធឹកបានជឿ។
ទាំងសរសើរតម្កើងព្រះ ហើយពួកគេមានការរាប់អានពីប្រជាជនទាំងអស់។ ព្រះអម្ចាស់ក៏បន្តបន្ថែមអ្នកដែលបានសង្គ្រោះដល់ពួកគេជារៀងរាល់ថ្ងៃ៕
បងប្អូនអើយ ចូរពិចារណាអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាមើល៍ គឺបើគិតតាមសាច់ឈាម មិនសូវមានអ្នកប្រាជ្ញ មិនសូវមានអ្នកមានអំណាច ហើយក៏មិនសូវមានមនុស្សត្រកូលខ្ពស់ដែរ។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
រីឯអ្នកមានវិញ ត្រូវមានមោទនភាពក្នុងការដែលខ្លួនត្រូវបានបន្ទាបចុះ ដ្បិតគេនឹងផុតទៅដូចផ្កាស្មៅ។
ដោយហេតុនេះ ចូរដោះចោលគ្រប់ទាំងភាពស្មោកគ្រោក និងគំនិតព្យាបាទដ៏សម្បូរហូរហៀរ ហើយទទួលយកដោយសុភាពរាបសានូវព្រះបន្ទូលដែលត្រូវបានដាំក្នុងអ្នករាល់គ្នា ជាព្រះបន្ទូលដែលអាចសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។