ខ្ញុំបានទៅណេះទៅណោះដើម្បីពួកគេ ហាក់ដូចជាពួកគេជាមិត្តសម្លាញ់ ឬបងប្អូនរបស់ខ្ញុំ; ខ្ញុំបានឱនចុះដោយយំសោក ដូចជាកាន់ទុក្ខចំពោះម្ដាយ។
កិច្ចការ 16:28 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប៉ូលស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “កុំអន្តរាយខ្លួនឡើយ ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!”។ Khmer Christian Bible ប៉ុន្ដែលោកប៉ូលបានស្រែកខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកប៉ុលបានស្រែកឡើងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនអី ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ អាល់គីតាប ប៉ុន្ដែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។ |
ខ្ញុំបានទៅណេះទៅណោះដើម្បីពួកគេ ហាក់ដូចជាពួកគេជាមិត្តសម្លាញ់ ឬបងប្អូនរបស់ខ្ញុំ; ខ្ញុំបានឱនចុះដោយយំសោក ដូចជាកាន់ទុក្ខចំពោះម្ដាយ។
ប្រសិនបើទូលបង្គំបានតបសងការអាក្រក់ដល់អ្នកដែលនៅសុខសាន្តជាមួយទូលបង្គំ ឬប្លន់សត្រូវរបស់ទូលបង្គំដោយគ្មានហេតុផល
ប៉ុន្តែអ្នកដែលឃ្វាងពីខ្ញុំ អ្នកនោះកំពុងតែធ្វើទុក្ខព្រលឹងរបស់ខ្លួន; អស់អ្នកដែលស្អប់ខ្ញុំ គឺស្រឡាញ់សេចក្ដីស្លាប់”៕
កុំឲ្យធ្វើអាក្រក់ហួសហេតុពេក ហើយក៏កុំឲ្យធ្វើជាមនុស្សល្ងង់ដែរ។ ម្ដេចក៏ត្រូវស្លាប់មុនពេលកំណត់របស់អ្នកដូច្នេះ?
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា
ព្រះយេស៊ូវមានបន្ទូលតបថា៖“ឈប់! ប៉ុណ្ណឹងបានហើយ!” រួចព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះ ហើយប្រោសគាត់ឲ្យជា។
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាអើយ សូមលើកលែងទោសឲ្យពួកគេផង! ដ្បិតពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វីទេ”។ បន្ទាប់មក ពួកទាហានក៏ចែកព្រះពស្ត្ររបស់ព្រះអង្គ ដោយចាប់ឆ្នោត។
នៅពេលភ្ញាក់ឡើង ឆ្មាំគុកឃើញទ្វារគុកនៅចំហ ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយនឹកស្មានថាពួកអ្នកទោសបានរត់បាត់អស់ហើយ។
ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក ហើយរត់ចូលទៅ ក្រាបចុះនៅមុខប៉ូល និងស៊ីឡាសទាំងញ័ររន្ធត់
ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។